ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ព្រមានកម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រេងក្នុងតំបន់ បង្កហានិភ័យធ្វើឲ្យប្រេងរឹតតែឡើងថ្លៃ
កម្ដៅសង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចគ្រោះថ្នាក់បំផុតទៀត បន្ទាប់ពីបញ្ជាការដ្ឋានយោធាកំពូលរបស់អ៊ីរ៉ង់បានចេញឱសានវាទព្រមានវាយប្រហារលើរោងចក្រប្រេងនៅទូទាំងតំបន់ ដើម្បីសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែល។

តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak នាថ្ងៃទី៩ខែមីនាឆ្នាំ២០២៦ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃសៅរ៍កន្លងទៅ អ៊ីរ៉ង់បានបញ្ជាក់ច្បាស់ៗថា បើការវាយប្រហារនៅតែបន្ត នោះតម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង ២០០ដុល្លារក្នុងមួយបារ៉ែលជាមិនខាន។
មេដឹកនាំអ៊ីរ៉ង់បានអំពាវនាវឲ្យបណ្ដាប្រទេសអ៊ីស្លាមទាំងអស់ រួមគ្នាដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល ឲ្យបញ្ឈប់ «ការវាយប្រហារដ៏សាហាវឃោរឃៅ» មកលើខ្លួន។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៨កុម្ភៈ បានបណ្ដាលឲ្យមានអ្នកស្លាប់ជាង ១២០០នាក់ រួមទាំងមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ផងដែរ និងមានអ្នករងរបួសជាង ១០ ០០០នាក់។ ជាការឆ្លើយតបយ៉ាងចាស់ដៃ អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងប្រើដ្រូនអត្តឃាតវាយប្រហារលើអ៊ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលផ្តល់ទីតាំងឲ្យមូលដ្ឋានទ័ពអាមេរិក។
អ្វីដែលធ្វើឲ្យពិភពលោកកាន់តែព្រួយបារម្ភបំផុតនោះគឺ ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុត ដោយមានប្រេងប្រមាណ ២០លានបារ៉ែលឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ការបិទច្រកសមុទ្រនេះ រួមជាមួយការគំរាមវាយប្រហារលើប្រភពផលិតប្រេងក្នុងតំបន់ បង្ហាញថា អ៊ីរ៉ង់កំពុងប្រើប្រាស់ «អាវុធសេដ្ឋកិច្ច» ដើម្បីបង្កជាភាពវឹកវរដល់ពិភពលោកទាំងមូល។ ប្រសិនបើជម្លោះនេះនៅតែបន្តរីករាលដាល វានឹងក្លាយជាសង្គ្រាមទ្រង់ទ្រាយធំដែលមិនត្រឹមតែបំផ្លាញជីវិតមនុស្សឡើយ ប៉ុន្តែថែមទាំងធ្វើឲ្យសេដ្ឋកិច្ចសកលលោកទាំងមូលធ្លាក់ក្នុងវិបត្តិដែលមិនធ្លាប់មានពីមុនមក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


