ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់មិនទាន់បញ្ចេញ «សន្លឹកអាត់» ខណៈជម្លោះក្នុងតំបន់ឈានចូលដល់ថ្ងៃទី១២
ប្រតិបត្តិការយោធាបានឈានចូលដល់សប្តាហ៍ទីពីរ ហើយរបាយការណ៍ស៊ើបការណ៍សម្ងាត់បានបង្ហាញថា ទីក្រុងតេហេរ៉ង់នៅមិនទាន់បានបញ្ចេញអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅឡើយទេ ទោះបីជាបានបាញ់បង្ហោះដ្រូន និងមីស៊ីលរាប់ពាន់គ្រាប់រួចទៅហើយក៏ដោយ។

ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ ទោះបីជាអ៊ីរ៉ង់មានការស្តុកទុកជាតិអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ប្រហែល៤៤០គីឡូក្រាមក៏ដោយ ក៏លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានកត់សម្គាល់ថា ការផលិតក្បាលគ្រាប់នុយក្លេអ៊ែរដែលប្រើការបាន គឺនៅតែត្រូវការរយៈពេលរាប់ខែទៀតឯណោះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ពីអត្ថិភាពនៃស្តុកទុកជាតិអ៊ុយរ៉ាញ៉ូមទាំងនេះ ប៉ុន្តែការបំប្លែងវាទៅជាអាវុធដែលអាចប្រើការបាន គឺជាកត្តាជំរុញឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ទាមទារឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។
នៅលើសមរភូមិអាកាស អ៊ីរ៉ង់បានលាក់ទុកនូវប្រភេទមីស៊ីលកម្រិតខ្ពស់បំផុតរបស់ខ្លួន រួមមាន មីស៊ីលរយៈចម្ងាយឆ្ងាយ Ghaem-100 និង Fattah-2 ដែលមានសមត្ថភាពអាចគេចចេញពីប្រព័ន្ធការពារអាកាសទំនើបៗបានយ៉ាងងាយស្រួល។ នេះបើយោងតាមការចេញផ្សាយរបស់ Aerospace Global News។
ទន្ទឹមនឹងនេះ អ្នកវិភាគនៅក្នុងអត្ថបទស្រាវជ្រាវមួយដែលមានចំណងជើងថា «US-Israel strikes on Iran: February/March 2026» របស់អង់គ្លេស បានសង្កេតឃើញ «ភាពស្ងប់ស្ងាត់ជាយុទ្ធសាស្ត្រ» នៅតំបន់សមុទ្រក្រហម ពោលគឺខណៈដែលក្រុមហេសបូឡាបានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លា ប៉ុន្តែក្រុមហ៊ូធីបែរជានៅរក្សាភាពស្ងប់ស្ងាត់ទៅវិញ។ ក្រុមអ្នកជំនាញជឿថា ទីក្រុងតេហេរ៉ង់កំពុងរក្សាផ្លូវនាវាចរណ៍ Bab al-Mandab ទុកជា «ផែនការចុងក្រោយ» ប្រសិនបើសមរភូមិផ្សេងៗទៀតត្រូវបរាជ័យ ជាពិសេសបើការបិទច្រកសមុទ្រ Hormuz មិនទទួលបានផ្លែផ្កា។
ក្រៅពីការប្រើអាវុធពិតៗបាញ់គ្នាលើសមរភូមិ ទីភ្នាក់ងារសម្ងាត់បស្ចិមប្រទេសបានព្រមានថា អ៊ីរ៉ង់នៅមានអាវុធឌីជីថលម្យ៉ាងទៀត គឺការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រក្នុងទ្រង់ទ្រាយធំ។ តាមការផ្សាយរបស់ Industrial Cyber ទោះបីជាពេលនេះ ក្នុងប្រទេសអ៊ីរ៉ង់ខ្លួនឯងត្រូវបានកាត់ផ្ដាច់អ៊ីនធឺណិតជិតអស់ក៏ដោយ ក៏គេបារម្ភថា អ៊ីរ៉ង់បានលួចបង្កប់មេរោគស៊ើបការណ៍សម្ងាត់ជាយូរមកហើយ នៅក្នុងប្រព័ន្ធគ្រប់គ្រងទឹក និងបណ្ដាញអគ្គិសនីរបស់បស្ចិមប្រទេស។ មេរោគដែលកំពុងសម្ងំដេកលក់ទាំងនេះ អាចនឹងត្រូវគេបញ្ជាឲ្យភ្ញាក់ឡើង ដើម្បីបិទប្រព័ន្ធទឹកភ្លើង ឬបង្កភាពវឹកវរភ្លាមៗ ប្រសិនបើរបបដឹកនាំអ៊ីរ៉ង់យល់ថា ខ្លួនកំពុងដល់ផ្លូវទាល់។ នេះគឺជាការគំរាមកំហែងដែលមើលមិនឃើញ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ខ្លាំងមិនចាញ់ការបាញ់មីស៊ីលដាក់គ្នានោះឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


