ព័ត៌មានអន្ដរជាតិ
អាមេរិក និងសម្ព័ន្ធមិត្ត ទាស់សម្ដីគ្នាខ្លាំងជាមួយរុស្ស៊ី និងចិន នៅ UN រឿងសង្រ្គាមនៅអ៊ីរ៉ង់
បរិយាកាសនៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រែជាតានតឹងខ្លាំងបំផុត នៅពេលដែលមហាអំណាចពិភពលោកបានបើកការវាយបកពាក្យសម្តីដាក់គ្នាឥតសំចៃមាត់។ ចំណុចសំខាន់នៃជម្លោះនេះ គឺការដែលអាមេរិកព្យាយាមស្វែងរកសំឡេងគាំទ្រ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ប្រតិបត្តិការសឹករបស់ខ្លួនលើប្រទេសអ៊ីរ៉ង់ ដែលបានអូសបន្លាយពេល២សប្តាហ៍មកហើយ។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាថ្ងៃសុក្រទី១៣ខែមីនាឆ្នាំ២០២៦ ទោះមានការរារាំងយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងក៏ដោយ ក៏ក្រុមប្រឹក្សាសន្តិសុខបានសម្រេចបោះឆ្នោតក្នុងលទ្ធផល១១ទល់នឹង២ ដើម្បីបន្តនីតិវិធីពិភាក្សាលើការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ច។
ក្នុងឱកាសនោះ លោក Mike Waltz បេសកជនអាមេរិក បានបាញ់ឆ្ពោះទៅរកមហាអំណាចទាំងពីរថា កំពុងព្យាយាមផ្ដល់ខ្នងបង្អែកការពារទីក្រុងតេហេរ៉ង់។ លោកបានសង្កត់ធ្ងន់ថា រដ្ឋជាសមាជិកទាំងអស់មានកាតព្វកិច្ចត្រូវអនុវត្តការហាមឃាត់ការលក់អាវុធ និងបច្ចេកវិទ្យាមីស៊ីលទៅឲ្យអ៊ីរ៉ង់ ជាដាច់ខាត រួមទាំងការបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងកម្មវិធីអាវុធទាំងនោះផងដែរ។
ជាការឆ្លើយតប រុស្ស៊ី និងចិនមិនបាននៅស្ងៀមឡើយ ដោយបានចង្អុលមុខអាមេរិកថាជា «អ្នកបង្កាត់ភ្លើង» នៃវិបត្តិនេះ។ លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ី បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងបង្កើតរឿងបំភិតបំភ័យ អំពីគម្រោងនុយក្លេអ៊ែរទាំងដែលគ្មានភស្តុតាងច្បាស់លាស់ ដើម្បីយកលេសធ្វើសង្រ្គាមតាមចិត្តចង់។ ចំណែកឯតំណាងភាគីចិន លោក Fu Cong បានបន្ថែមថា ការដែលអាមេរិកសម្រេចចិត្តប្រើកម្លាំងបាយមុនបែបនេះ បានធ្វើឲ្យផ្លូវការទូតដែលធ្លាប់មាន ក្លាយជាការខាតបង់ពេលវេលាឥតប្រយោជន៍។
ងាកមកមើលខាងអឺរ៉ុបវិញ អង់គ្លេស និងបារាំងបានចេញមុខមកឈរនៅខាងអាមេរិក ដោយគាំទ្រឲ្យមានការដាក់ទណ្ឌកម្មឡើងវិញ។ បារាំងបានលើកឡើងនូវហេតុផលគួរឲ្យព្រួយបារម្ភថា បច្ចុប្បន្នអ៊ីរ៉ង់មានសារធាតុនុយក្លេអ៊ែរក្នុងដៃច្រើនល្មមអាចផលិតគ្រាប់បែកបានដល់ទៅ១០គ្រាប់ ហើយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏មិនអាចធានាបានទៀតទេថា កម្មវិធីរបស់អ៊ីរ៉ង់ធ្វើឡើងដើម្បីសន្តិភាព។
ដ្បិតមានការរិះគន់ថា របាយការណ៍សម្ងាត់មិនទាន់មានភស្តុតាងរឹងមាំក៏ដោយ ក៏ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដាច់ខាតថា សង្រ្គាមនេះគឺជាកិច្ចការចាំបាច់បំផុត ដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ជាការឆ្លើយតបចុងក្រោយ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ទាំងអស់ ដោយចាត់ទុកថាវាជារឿងគ្មានមូលដ្ឋាន ហើយបានប្រកាសយ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងមិនទទួលស្គាល់ ឬអនុវត្តតាមទណ្ឌកម្មណាមួយដែលដាក់មកលើខ្លួននោះឡើយ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


