ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ជំរុញស្ត្រីបន្តយកចិត្តទុកដាក់តាមដានវឌ្ឍនភាពសភាពការណ៍ពិភពលោក
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ជំរុញក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់តាមដាននូវវឌ្ឍនភាពសភាពការណ៍ពិភពលោកដែលបាននិងកំពុងវិវត្តន៍យ៉ាងលឿន និងត្រូវធ្វើបច្ចុប្បន្នភាពចំពោះសុន្ទរកថា និងឯកសារពាក់ព័ន្ធឲ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលបើកកិច្ចប្រជុំស្តីពីវឌ្ឍនៈការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានរបៀបវារៈសំខាន់ចំនួន ៦ ដូចតទៅ ៖ទី១.មតិបើកិច្ចប្រជុំដោយ សម្តេចប្រធាន , ទី២.របាយការណ៍វឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក , ទី៣.កាលបរិច្ឆេទ និងទីកន្លែងរៀបចំសន្និបាត , ទី៤.កិច្ចពិភាក្សា ,ទី៥.មតិបូកសរុបកិច្ចប្រជុំរបស់ សម្តេចប្រធាន , ទី៦.ផ្សេងៗ ទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត បានប្រគល់ភារកិច្ចជូនដល់ លោកស្រី ជូ ប៊ុនអេង ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក។ លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា ចំពោះក្រុមការងាររៀបចំសន្និបាត ក៏បានការត្រៀមរៀបចំរួចរាល់នូវឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំសន្និបាត។ បន្ទាប់មកទៀត លោកស្រី មាន សំអាន ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងបានពិភាក្សាដើម្បីរកដំណោះសា្រយសម្រាប់អនុវត្តបន្តនាពេលខាងមុខ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះលោកស្រី ក៏ដូចជាក្រុមការងារទាំងអស់ បានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត រហូតជន្នះនូវការងារកន្លងមករហូតទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើឱ្យក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់តាមដាននូវវឌ្ឍនៈភាពសភាពការណ៍ពិភពលោកដែលបាននិងកំពុងវិវត្តន៍យ៉ាងលឿន និងត្រូវធ្វើបច្ចុប្បន្នភាពចំពោះសុន្ទរកថា និងឯកសារពាក់ព័ន្ធឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


