Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ច្រានចោលការព្រួយបារម្ភដែល​ថា អ៊ីស្រាអែល​នឹង​ប្រើ​អាវុធនុយក្លេអ៊ែរ វាយអ៊ីរ៉ង់

បានផុស

នៅ

កាលពីថ្ងៃចន្ទទី​១៦​ខែ​មីនា​ឆ្នាំ​២០២៦ ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខមកកាត់បន្ថយភាពតានតឹងជុំវិញពាក្យចចាមអារ៉ាមនៃសង្គ្រាមនុយក្លេអ៊ែរ ដោយលោកបានអះអាងយ៉ាងច្បាស់ថា ប្រទេសអ៊ីស្រាអែលនឹងមិនដែលមានថ្ងៃ​ប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ទោះបីជាជម្លោះកំពុងឆេះរោលរាលខ្លាំងក៏ដោយ។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ The Hill ការលើកឡើងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រមានរបស់ទីប្រឹក្សាផ្ទាល់របស់លោក គឺលោក David Saks ដែលបានលើកឡើងថា អ៊ីស្រាអែលអាចនឹងពិចារណាប្រើជម្រើសនុយក្លេអ៊ែរ ប្រសិនបើសង្គ្រាមកាន់តែរីករាលដាលខ្លាំង។ លោកត្រាំ បានបញ្ជាក់ត្រង់ៗថា «អ៊ីស្រាអែលមិនធ្វើបែបនោះទេ» ហើយលោក Saks ក៏មិនដែលបានពិភាក្សាពីរឿងនេះជាមួយលោកដែរ។

ស្ថានភាពនៅសមរភូមិបច្ចុប្បន្ន គឺកងទ័ពអាមេរិក និងអ៊ីស្រាអែល នៅតែបន្តយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីចុង​ខែមុន។ ប្រតិបត្តិការនេះបានបណ្តាល​ឲ្យ​មេដឹកនាំកំពូល Ayatollah Ali Khamenei និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ (IRGC) ជាច្រើនរូបទៀតបាត់បង់ជីវិត។ លោកត្រាំ បានពណ៌នាថា បច្ចុប្បន្នអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត ហើយជួរថ្នាក់ដឹកនាំរបស់ប្រទេសនេះ កំពុងតែ​ដួលរលំ​បណ្តើរៗហើយ។ ទោះបីជាមិនទាន់មានការបញ្ជូនកងទ័ពជើងគោកចូលទៅក៏ដោយ ប៉ុន្តែលោកត្រាំ ក៏មិនបានច្រានចោលជម្រើសនេះដែរ ដោយលោកសង្កត់ធ្ងន់ថា អាមេរិកនឹងចូលរួម​ដរាប​ណា​ទាល់តែ​ចាំបាច់​មែនទែន។

ងាកមកខាងភាគីកងទ័ពអ៊ីស្រាអែល (IDF) វិញ បានបញ្ជាក់ថា ការវាយប្រហារនឹងបន្តធ្វើឡើងយ៉ាងហោចណាស់​៣សប្តាហ៍ទៀត ហើយអាចនឹងអូសបន្លាយរហូតដល់ពិធីបុណ្យ Passover របស់ជនជាតិយូដា។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយ៍ Effie Defrin បានប្រាប់សារព័ត៌មាន CNN ថា អ៊ីស្រាអែលនៅមាន​គោលដៅរាប់ពាន់ទៀតនៅខាងមុខ ដែលត្រូវកម្ទេច ហើយពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីសម្រេចគោលដៅនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម