ព័ត៌មានជាតិ
មេបញ្ជាការវិស្វកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំពិធីភ្ជាប់បង្គោលព្រំដែននិមិត្តរូបកម្ពុជា-ឡាវ
លោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានដឹកនាំប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម ចុះពិនិត្យបង្គោលខណ្ឌសីមា និងសហការរៀបចំពិធីភ្ជាប់តួបង្គោលព្រំដែន លេខ០៩៩/1 និងលេខ០២៥(L) ជានិមិត្តរូប និងផ្លាស់ប្តូរបង្គោលព្រំដែនថ្មី រវាងប្រទេសកម្ពុជា និងប្រទេសឡាវ។ ការចុះពិនិត្យនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ នៅថ្ងៃទី១៦,១៧ ខែ មីនា ឆ្នាំ២០២៦ ស្ថិតនៅស្រុកវើនសៃ ខេត្តរតនគិរី និងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។

ក្នុងឱកាសចុះត្រួតពិនិត្យ លោក ខ្វាន់ ស៊ាម លោកបានក្រើនរំលឹកដល់ មេបញ្ជាការ កងឯកភាពស្ថាបនាថ្នល់សំណង់សិល្បការ្យលេខ៧១៥ និងកងកងឯកភាពស្ថាបនាសំណង់សិល្បការ្យលេខ៧៤ ត្រូវយកចិត្តទុកដាក់ខិតខំថែទាំមធ្យោបាយរថយន្ត គ្រឿងចក្រធានាគុណភាពអោយបានល្អជានិច្ច។ ជាពិសេសត្រូវថែរក្សាសុខភាពយោធិន ក្រោមឱវាទទាំងអស់មានសុខភាពល្អ កាយសម្បទានរឹងប៉ឹងមាំមួន ដើម្បីរួមគ្នាពុះពារធ្វើការស្ថាបនារាល់សំណង់ព្រំដែន ឱ្យបានត្រឹមត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស រួមទាំងធានាឱ្យរាល់ការបោះបង្គោលខណ្ឌសីមាព្រំដែន លើទឹកដីខេត្តរតនគិរី និងខេត្តព្រះវិហារ ប្រព្រឹត្តទៅដោយរលូនមានកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងប្រទេសជាមិត្ត ។
លោកក៏បានណែនាំឱ្យក្រុមការងារសាងសង់រាល់សំណង់ទាំងអស់មានសោភ័ណភាព គុណភាពរឹងមាំ ជាប់យូរអង្វែង និងសម្រេចបានយ៉ាងឆាប់រហ័សតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។

លោក ខ្វាន់ ស៊ាម គូសបញ្ជាក់ថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្រ្តមិនអាចកាត់ថ្លៃបាន ហើយសម្រេចចេញជារូបរាងយ៉ាងល្អស្អាតរឹងមាំក្រោមម្លប់សន្តិភាព តាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តអនុវត្តនយោបាយកសាងព្រំដែនដែល សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ ៖« កសាងខ្សែព្រំដែនជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព » ដោយដើរទន្ទឹមគ្នានឹងគោលការណ៍កសាងខឿនការពារជាតិ គឺជារបស់ប្រជាជន, ប្រជាជនគឺជាគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត និងជាសាក្សីរស់ប្រកបដោយនិរន្តរភាព ។

ក្នុងពេលកន្លងមក កងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងធ្វើការកសាងភ្ជាប់បង្គោលខណ្ឌសីមា ស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ផ្លូវតភ្ជាប់ផ្លូវចូលបង្គោល ខណ្ឌសីមាព្រំដែនកម្ពុជា-ឡាវ សម្រេចបានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ៕
ដោយ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


