ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋសភា ថា ផ្លូវក្រវាត់តាមព្រំដែន ជារបងការពារព្រំដែន ពុំអាចរំកិលបានឡើយ
មន្ត្រីជាន់ខ្ពស់រដ្ឋសភា សរសើរពីយុទ្ធសាស្ត្រដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលលើកិច្ចការពារទឹកដី ពិសេសយុទ្ធសាស្ត្រស្ថាបនាផ្លូវក្រវាត់តាមព្រំដែន ដែលជារបងការពារព្រំដែនយ៉ាងរឹងមាំ ពុំអាចរំកិលបានឡើយ។

រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ថវិកាកញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចំនួនជិត ២៧លានដុល្លារដែលបានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីកសាងផ្លូវប្រវែង២៥០ គីឡូម៉ែត្រនៅតាមក្រវាត់ព្រំដែននៃខេត្តមណ្ឌលគិរី និងរតនគិរី។ ការកសាងផ្លូវនេះ ចាប់ផ្ដើមនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧។

លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺមានឆន្ទៈមោះមុត និងផែនការច្បាស់លាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ជាច្រើន ជាអាទិ៍ សរសៃរឈាមផ្នែកសេដ្ឋកិច្ច សង្គម ដែលសម្រួលការធ្វើដំណើរ ដឹកជញ្ជួនទំនិញ កសិផលរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍក្នុងតំបន់។
លោក កែប ជុតិមា បានចាត់ទុកផ្លូវក្រវាត់ព្រំដែន ថា ជារបងការពារព្រំដែន បូរណភាពទឹកដី អធិបតេយ្យជាតិ ដែលមិនមាននរណាអាចរំកិលបានឡើយ។ លោក ថា នៅពេលមានផ្លូវ ប្រជាពលរដ្ឋនឹងមកតាំងទីលំនៅហើយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ នឹងកសាងជាបន្តបន្ទាប់ ធ្វើឱ្យបន្ទាត់ព្រំដែនកាន់តែទទួលបានការអភិវឌ្ឍ។ ន័យនេះ គឺរាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជាព្រំដែនសន្ដិភាព មិត្ដភាព កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ។

មន្ត្រីជាន់ខ្ពស់រដ្ឋសភារូបនេះ បានបញ្ជាក់ថា យុទ្ធសាស្ដ្រការពារទឹកដីរបស់រាជរដ្ឋាភិបាល បានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន និងបានកំពុងអនុវត្តបន្ដដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧នេះ។ លោក កែប ជុតិមា ក៏បានកោតសរសើរដល់កងកម្លាំងវិស្វកម្ម ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចឱ្យបានការស្ថាបនាផ្លូវ ជាយុទ្ធសាស្ត្រនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការលើកឡើងខាងលើរបស់លោក កែប ជុតិមា ក្នុងឱកាសដែលលោកបានដឹកនាំប្រតិភូរដ្ឋសភា ចុះសុខទុក្ខកងកម្លាំងវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។ ដំណើរនេះ ក៏ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពសន្តិសុខតាមបន្ទាត់ព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន។

ក្នុងនាមគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា លោក កែប ជុតិមា បានអបអរសាទរការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍ និងការពារបន្ទាត់ព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមការលើកឡើងរបស់លោក កែប ជុតិមា បន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម នៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានស្ថាបនាផ្លូវបានប្រវែង ៦៨៥ គីឡូម៉ែត្រ លើផែនការសរុប ១០៦៩ គីឡូម៉ែត្រ។ ចំណែកជាមួយប្រទេសឡាវ ពីឆ្នាំ២០១៥ ដល់២០២២ បានកសាងផ្លូវបានប្រវែង ១៧៩គីឡូម៉ែត្រ លើផែនការសរុប ៣៧៧ គីឡូម៉ែត្រ។ លោក បានលើកទឹកចិត្តកងកម្លាំងទាំងអស់ចូលរួមបន្តថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន ដែលភាគីទាំងពីរបានឯកភាពគ្នា និងបង្គោលព្រំដែនបានបោះបង្គោលរួច៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


