សេដ្ឋកិច្ច
គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ
ការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេចបានលទ្ធផលមួយចំនួនរួមមាន ការបោសសម្អាតមីន សម្រេចបានលើផ្ទៃដីទំហំ ជាងមួយលានម៉ែត្រការ៉េ (១ ៤៦២ ៥០០) ក្នុងនោះភូមិសាស្ត្រខេត្តមណ្ឌលគិរីសម្រេចបានទំហំផ្ទៃដី ១ ២២៥ ០០០ ម៉ែត្រការ៉េ និងខេត្តរតនគិរីសម្រេចបាន ២៣៧ ៥០០ ម៉ែត្រការ៉េ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមការងារគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤។

សេចក្ដីប្រកាសដដែល បង្ហាញថា លទ្ធផលក្នុងការរាវរកគឺបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ២៣ គ្រាប់ ក្នុងនោះមានគ្រាប់បែកចង្កោមចំនួន ៦ គ្រាប់។
ការឈូសឆាយបើកមុខទទឹង ៥ ម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង សម្រេចបាន ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី ៤៩ គីឡូម៉ែត្រ ខេត្តរតនគិរី ៩,៥ គីឡូម៉ែត្រ)។
ប្រភពដដែលបន្តថា ការឈូផ្លូវទទឹង ២០ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវលុបជ្រលងអូរបន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦,៦០ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី ២៧ គីឡូម៉ែត្រ ខេត្តរតនគិរី ៨,៥ គីឡូម៉ែត្រ)។

ក្រៅពីនេះ មានការធ្វើប្រឡាយ បានប្រវែង ៣០,២០ គីឡូម៉ែត្រ កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បាន ២៥ គីឡូម៉ែត្រ ព្រមទាំងក្រាលល្បាយកម្ទេចថ្មសម្រេចបាន ១០ គីឡូម៉ែត្រ នៅខេត្តមណ្ឌលគិរី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យអ្នកវិនិយោគ បង្កើនលំហូរវិនិយោគនៅក្នុងវិស័យកសិឧស្សាហកម្មនៅតាមព្រំដែនភាគឦសាន ខណៈ រដ្ឋាភិបាលមានគោលបំណងបង្កើនសក្ដានុពលសេដ្ឋកិច្ចនៃខេត្តជាប់ព្រំដែនតាមរយៈការលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុកឱ្យវិនិយោគលើវិស័យកែច្នៃផលិតផលកសិកម្ម។

នៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកាលពីថ្ងៃពុធ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន មិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិអធិបតេយ្យភាពបូរណភាពទឹកដីក៏ដូចជាការតភ្ជាប់ផ្លូវសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។
រាជរដ្ឋាភិបាលរៃអង្គាសថវិកាបានប្រមាណ ២៧ លានដុល្លារ ពីអ្នកចូលរួមបរិច្ចាគប្រមាណ ៧២ ម៉ឺននាក់ ដើម្បីអភិវឌ្ឍផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្រនៅតំបន់ភាគឦសាន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៧៕




អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


