Connect with us

សន្តិសុខសង្គម

ករណីអគ្គិភ័យឆេះក្នុងបុរី លន​ ស៊ីធី កាលពី​យប់មិញបណ្តាលឲ្យបុរសវ័យ៦៤ឆ្នាំម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះផ្ទះលក់ដ្រូន​ មួយកន្លែងក្នុងបុរី លន​ ស៉ីធី​ យ៉ាងសន្ធោសន្ធៅបណ្តាលឱ្យជាប់មនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់​។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៥០នាទីយប់​ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះលក់ដ្រូន ដែលមានឈ្មោះ ប្រូហ្វីត លីងឃើរ (ខេមបូឌៀ) តាមបណ្ដោយផ្លូវលេខ៩ បុរី លន ស៊ីធី ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះមានឈ្មោះ លី ចិន្ដា ភេទស្រី អាយុ៦៣ឆ្នាំ រងរបួសមួយចំហៀងខ្លួន ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកម្នាក់ទៀតមានឈ្មោះ ជា មួយសុង ភេទប្រុស អាយុ៦៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងផ្ទះតាមបង្អូច ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដែរតែមិនអាចគ្រប់គ្រងបានក៏សុំជំនួយពីកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថានប័នជំនាញពាក់ព័ន្ធដេីម្បីអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានភ្លាម កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថានប័នជំនាញពាក់ព័ន្ធក៏បានចេញប្រតិបត្តិការមកដល់ទីតាំងកេីតហេតុភ្លាមៗ​ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង។ ផ្ទះដែលឆាបឆេះខាងលេីមានកម្ពស់៣ជាន់ ប្រវែង៤ម៉ែត្រx១៣ម៉ែត្រ ស្មើនឹង០២ល្វែង​ ខូចខាត​សម្ភារ:ប្រើប្រាស់មួយចំនួន។ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពង់ស្រាវជ្រាវ។ ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើគ្រប់គ្រងបាននៅវេលាម៉ោង ៩និង១០នាទី ថ្ងៃដដែល៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម