Connect with us

ព័ត៌មានអន្ដរជាតិ

​​ខណៈអាមេរិក​គ្រោង​ពន្យា​រ​​ទស្សនកិច្ច ភាគី​ចិន​ថា​​ វា​ជា​រឿង​​ដាច់​ដោយឡែក​ពីច្រក Hormuz​

បានផុស

នៅ

រដ្ឋាភិបាល​​​ចិន បានបញ្ជាក់​នៅ​​ថ្ងៃអង្គារទី១៧មីនា ថា ការពន្យារពេលនៃដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង​នៅ​ចុង​ខែ​នេះ​​ របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​​ លោក​ ដូណាល់ ត្រាំ មិនជាប់ទាក់ទងនឹងបញ្ហាលើច្រកសមុទ្រ​នាំចេញ​ប្រេង​​ Hormuz ដែលគ្រប់គ្រង​ដោយ​អ៊ីរ៉ង់​ទេ។ នេះបើតាមការលើកឡើងពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និងចុះផ្សាយដោយ sraitstimes

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

ការឆ្លើយតបរបស់ភាគីចិន ស្របពេលដែលសេតវិមានបានលើកឡើងថា លោកត្រាំមានគម្រោងទៅទស្សនកិច្ចនៅចុងខែមីនានេះ​និង​ដើម​ខែ​​មេសា​ ប៉ុន្តែក្រោយមក​ ក៏មាន​សេចក្តី​​រាយការណ៍ខ្លះលើក​ឡើង​ថា ភាគី​សហរដ្ឋអាមេរិក​​ក៏បានស្នើសុំឲ្យចិន ពន្យារពេល​សម្រាប់​ជំនួប​​កំពូលជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង ខណៈពេលដែលលោក​ត្រាំ​កំពុងជាប់ដៃដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាប្រចាំមួយនៅទីក្រុង​ប៉េកាំង ថា «យើងបានកត់សម្គាល់ឃើញថា ភាគីអាមេរិកបានបញ្ជាក់ជាសាធារណៈអំពីរបាយការណ៍មិនពិតទាំងនេះដោយប្រព័ន្ធផ្សព្វផ្សាយ។ ជាក់ស្ដែង របាយការណ៍ពាក់ព័ន្ធគឺខុសទាំងស្រុង ដំណើរទស្សនកិច្ចនេះមិនមានអ្វីទាក់ទងនឹងបញ្ហានៃការបើកច្រកសមុទ្រ Hormuz ទេ។

លោកបាននិយាយថា ទាំងចិននិងសហរដ្ឋអាមេរិកកំពុងរក្សាការទំនាក់ទំនងនឹងកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចដែលអាចកើតមានរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន។ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមណាមួយឡើយ។

លោកត្រាំបានស្នើកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោក អាចអាស្រ័យលើរបៀបដែលចិនឆ្លើយតបទៅនឹងសំណើរបស់លោកសម្រាប់ប្រទេសចិន​ និងប្រទេសដទៃទៀត ដើម្បីជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវសមុទ្រសម្រាប់​ការ​ឆ្លងកាត់​​​ប្រេង​​ដ៏សំខាន់ ដែលបានបិទដោយ​ភាគី​អ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុអាមេរិក លោក Scott Bessent បានបដិសេធការអះអាងនោះកាលពីថ្ងៃចន្ទថា ការភ្ជាប់កិច្ចប្រជុំទៅនឹងការទាមទាររបស់លោកត្រាំសម្រាប់ប្រទេសចិន ដើម្បីជួយបើកផ្លូវទឹកឡើងវិញ គឺជា «ការនិទានរឿងមិនពិត»។

ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លោកត្រាំ នឹងទៅទស្សនកិច្ចប្រទេសចិន ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ខែមេសា ដើម្បីកំណត់ទំនាក់ទំនងឡើងវិញ និងពង្រី​ក​​​​បន្ថែម​​នូវ​កិច្ច​ព្រម​ព្រៀង​ក្នុងជម្លោះ​​ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ទោះបីជាទីក្រុងប៉េកាំងមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទទាំងនោះ ស្របតាមការអនុវត្តធម្មតារបស់ខ្លួនក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម