ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិកកាន់តែវង្វេងពីគោលបំណងពិតនៃសង្គ្រាមអ៊ីរ៉ង់របស់រដ្ឋបាលត្រាំ
ពលរដ្ឋអាមេរិកមានការភាន់ច្រឡំកាន់តែខ្លាំងឡើងពីគោលដៅរបស់រដ្ឋបាល ដូណាល់ ត្រាំ លើការវាយប្រហារប្រទេសអ៊ីរ៉ង់ក្នុងពេលនេះ ជាងពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តួចផ្តើមវាយប្រហារដោយយោធាក្នុងខែកុម្ភៈទៅទៀត។ នេះបើតាមការស្ទង់មតិថ្មីមួយពីសារព័ត៌មាន CBS News និង YouGov។
យោងតាមសារព័ត៌មាន The Independent ផ្សាយថ្ងៃទី២២ខែមីនា ការស្ទង់មតិមួយកាលពីថ្ងៃទី១៧ ខែមីនា និងថ្ងៃទី២០ មានអ្នកឆ្លើយជាង ៦៨ភាគរយ ក្នុងចំណោមអ្នកឆ្លើយ ៣ ៣០០នាក់ បានឆ្លើយថា៖ «រដ្ឋបាលលោកត្រាំមិនទាន់ពន្យល់ពីគោលដៅច្បាស់នៃការវាយប្រហារអ៊ីរ៉ង់នៅឡើយទេ»។

ក្នុងនោះគឺខ្ពស់ជាង ៦ភាគរយ បើប្រៀបធៀបទៅនឹងសំណួរដូចគ្នា ដែលបានសួរក្នុងការស្ទង់មតិស្រដៀងគ្នា ធ្វើឡើងថ្ងៃទី០២ ខែមីនា និងថ្ងៃទី០៤។ ការស្ទង់មតិនេះធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការបាញ់ប្រហារប្រឆាំងនឹងអ៊ីរ៉ង់។
ការស្ទង់មតិរបស់ CBS News / YouGov នោះ អ្នកឆ្លើយតបចំនួន ៦២ ភាគរយនិយាយថា រដ្ឋបាលរបស់ដូណាល់ ត្រាំ មិនទាន់បានពន្យល់ច្បាស់លាស់អំពីគោលដៅរបស់ខ្លួននៅឡើយទេ ខណៈ ៣៨ភាគរយ បាននិយាយថាពួកគេយល់ច្បាស់! ចំណែកតួលេខនេះធ្លាក់មក ៣២ភាគរយ នាពេលបច្ចុប្បន្ន។
ដំបូងឡើយ លោក ដូណាល់ ត្រាំ លើកឡើងថា គោលដៅនៃសង្គ្រាមគឺ ដើម្បីលុបបំបាត់កងទ័ពជើងទឹកអ៊ីរ៉ង់ ដោយធានាថាពួកគេនឹងមិនអាចវាយប្រហារប្រទេសជិតខាងនៅមជ្ឈិមបូព៌ា និងផលិតអាវុធនុយក្លេអ៊ែរបាន។
ទោះបីជាគោលបំណងពិតប្រាកដមិនបានបញ្ជាក់ក៏ដោយក៏ប្រធានាធិបតីអាមេរិករូបនេះ លើកឡើងម្តងរួចហើយថាលោកចង់បានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់របបអ៊ីរ៉ង់។
ពេលសួរអំពីគោលបំណងរបស់ប្រធានាធិបតីដើមខែមីនា អ្នកឆ្លើយតប ៨០ភាគរយនិយាយថា ប្រធានាធិបតីកំពុងព្យាយាមផ្លាស់ប្តូរភាពជាអ្នកដឹកនាំអ៊ីរ៉ង់។
មិនតែប៉ុណ្ណោះ មន្ត្រីរដ្ឋបាលក៏បានផ្តល់ពេលវេលាផ្សេងៗគ្នាក្នុងការបញ្ជប់ជម្លោះនេះ។
ដំបូងឡើយ លោក ត្រាំ និយាយថា ជម្លោះអាចមានរយៈពេលពី៤ទៅ៥សប្តាហ៍ ឬអាចយូរជាងនេះ។ ប៉ុន្តែក្រោយមករដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth ប្រាប់អ្នកសារព័ត៌មានថា៖« មិនមានពេលវេលាច្បាស់លាស់ សម្រាប់សង្គ្រាមនោះទេ»។
ចំណែកនៅដើមខែមីនាលោក ត្រាំ ថា៖ « លោកនឹងមិនទទួលយកអ្វីក្រៅពីការចុះចាញ់ដោយគ្មានលក្ខខណ្ឌពីអ៊ីរ៉ង់នោះទេ»។
ប៉ុន្តែថ្មីៗនេះ គិតត្រឹមថ្ងៃសុក្រលោកថាអាចនឹងបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះ ពីព្រោះសហរដ្ឋអាមេរិកសម្រេចចិត្តមុនកាលកំណត់។ តែលោកបន្តថាវាមិនមានន័យថាមានបទឈប់បាញ់នោះទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


