ជីវិតកម្សាន្ដ
អតីតអ្នកអានព័ត៌មាន VOA ខេមរភាសា អ្នកស្រី អាំង ខេន ទទួលមរណភាព
អ្នកស្រី អាំង ខេន អតីតអ្នកអានព័ត៌មានជាខេមរភាសា នៃវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយរោគាពាធ ខណៈអ្នករួមអាជីព និងអតីតក្រុមការងាររបស់អ្នកស្រី បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង។
នេះបើតាមដំណឹងដែលលោកទទួលបានពីសាច់ញាតិរបស់អ្នកស្រី អាំង ខេន នៅថ្ងៃចន្ទ ទី២៣ ខែមីនានេះ (ម៉ោងនៅអាមេរិក)

លោក ម៉ែន គឹមសេង អ្នកព័ត៌មានឯករាជ្យ និងអ្នកបម្រើការឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃដដែលនេះ តំណាងឱ្យក្រុមការងារវីអូអេខេមរភាសា បានបង្ហាញក្តីសោកស្តាយ និងតក់ស្លុតជាពន់ពេក ចំពោះមរណភាពរបស់អ្នកស្រី អាំង ខេន អតីតអ្នកអានព័ត៌មានជាខេមរភាសា របស់ VOA។
ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកស្រីផងដែរ។

អ្នកស្រី អាំង ខេន ត្រូវបានគេស្គាល់ថា ជាអតីតអ្នកអានព័ត៌មានជាខេមរភាសាមួយរូបដ៏មានបទពិសោធ និងការចូលរួមយ៉ាងសកម្មក្នុងការផ្សាយព័ត៌មានជាភាសាខ្មែរ ដល់សាធារណជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងអំឡុងពេលបំពេញការងារ អ្នកស្រីបានចូលរួមលើកកម្ពស់គុណភាពនៃការផ្សាយព័ត៌មាន ដោយផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេល និងមានប្រសិទ្ធភាពក្នុងការប្រាស្រ័យទាក់ទងសាធារណជនខ្មែរ។
ក្រៅពីតួនាទីជាអ្នកអានព័ត៌មាន ខេមរភាសា អ្នកស្រីក៏មានភាពទំនួលខុសត្រូវខ្ពស់ និងភាពអត់ធ្មត់ក្នុងការងារ ដែលបានទទួលការសរសើរពីមិត្តភក្តិ និងអតីតសហការីផងដែរ។ មរណភាពរបស់អ្នកស្រី អាំង ខេន ត្រូវបានអ្នករួមអាជីពចាត់ទុក ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ ក្នុងវិស័យសារព័ត៌មាន ខេមរភាសា និងចូលរួមសោកស្តាយចំពោះក្រុមគ្រួសារ អ្នកស្រីផងដែរ៕

-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


