Connect with us

ព័ត៌មានជាតិ

ជនជាតិ​ថៃ​៧​នាក់​ មក​ស្រុក​ខ្មែរ​អត់​ច្បាប់​ បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​វិញ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​

បានផុស

នៅ

​ជនជាតិ​ថៃ​ចំនួន​៧​នាក់មក​ស្រុក​ខ្មែរ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ហើយ បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​វិញ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំ​កម្ពុជា ថៃ ឃាត់ខ្លួន នៅវេលា​ម៉ោង៧​ព្រឹក កាល​ពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ ២០២១ នៅ​ចំណុច​និយាម​ការ​lN១៩៦០ .០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុង​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំលាំង​ចម្រុះ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​នោះ​ កម្លាំង​ចម្រុះ​ក្នុង​នោះ​មាន កម្លាំង​នគរ​បាល​ប៉ុស្ដិ៍​សង្កែ បាន​សហការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងបេង កម្លាំង​ផ្នែក​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ ​និង​កម្លាំងយោធា​វរ ៥១១​ ចុះ​ប្រតិបត្តិការ​ទប់ស្កាត់​បាន​ជនជាតិ​ថៃ​ចំនួន​៧​នាក់​ ក្នុង​នោះ​មាន​ស្រី​២​នាក់​ បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​វិញ​។​

កម្លាំង​ចម្រុះ​ បាន​ឲ្យ​ដឹង​បន្តទៀតថា ​ជនជាតិ​ថៃ​ទាំង​៧​នាក់​ក្រោយ ពី​សមត្ថកិច្ច​សួរនាំ​ពួកគាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពួកគាត់​មកពី​ខេត្ត​ឈៀង​រ៉ា​យ​ប្រទេស​ថៃ​ មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​រយៈពេល​១​សប្តាហ៍​ហើយ​ ដើម្បី​ធ្វើ​ការងារ​បន្ទាប់មក​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។ បន្ទាប់ពី​ធ្វើការ​សាកសួរ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ប្រគល់​ពួកគាត់​ជូន​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​ម៉ាឡៃ​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ឃាត់ខ្លួនមនុស្ស១៤​នាក់ ​ជួបជុំ​ផឹកស៊ី និង​លេង​ល្បែងស៊ីសង បំពាន​វិធាន​ការណ៍បិទ​ខ្ទប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម