ព័ត៌មានជាតិ
ជំនួបក្រសួងការងារ-សហជីព ជំរុញដំណោះស្រាយបញ្ហាកម្មករ
ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងក្រសួងជាមួយតំណាងបងប្អូនកម្មករនិយោជិត និងតាមដានក្តាប់ជាប់នូវបញ្ហាផ្សេងៗនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៥២ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ជំនួបនេះផ្ដោតសំខាន់លើការពិភាក្សាគ្នាពីការវិវត្តថ្មីៗនៅក្នុងវិស័យការងារ និងស្ថានភាពជារួមនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេសបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិត និងនិយោជក។
ជាមួយគ្នានេះ ជំនួបនេះក៏បានចែករំលែកនូវព័ត៌មាន និងគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល និងក្រសួង ព្រមទាំងទទួលបានព័ត៌មានជាក់លាក់ពីមូលដ្ឋាន ដើម្បីធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់ និងអត់ធ្មត់ខ្ពស់ចំពោះស្ថានភាពលំបាកដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈឡើងថ្លៃជាសកល ជាពិសេសម្ចាស់រថយន្តដឹកកម្មករនិយោជិត ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរម្ហូបអាហារ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើយន្តការដោះស្រាយ ដែលមានវប្បធម៌ទំនាក់ទំនងវិជ្ជាជីវៈល្អ តាមរយៈការក្តាប់សញ្ញាណនៃបញ្ហានៅកន្លែងការងារ ហើយរាយការណ៍រាល់បាតុភាព ឬបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាមុន ដើម្បីឱ្យក្រសួងអាចចាត់វិធានការអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ការធ្វើបែបនេះ គឺដើម្បីជៀសវាងការតវ៉ាក្នុងរូបភាពជាបាតុកម្ម ឬកូដកម្ម ឈានទៅដល់ការបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ហើយអាចប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ស្ថិរភាពការងារ និងផលប្រយោជន៍រួម។
នាឱកាសនោះផងដែរ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យប្រធានសហព័ន្ធសហជីពទាំងអស់យកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងជាមួយសហជីពមូលដ្ឋាន ពង្រឹងសមត្ថភាពយល់ដឹងពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា ដើម្បីជាដៃគូចរចាប្រកបដោយន័យស្ថាបនាជាមួយនិយោជកនៅកន្លែងធ្វើការ។ បន្ថែមពីនេះ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពាក់កណ្តាលខែមេសានេះ សូមយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលដល់បងប្អូនកម្មករនិយោជិត ដើម្បីបានឈប់សម្រាកទៅលេងស្រុកកំណើត និងត្រៀមបង្ការនូវរាល់ហានិភ័យផ្សេងៗដែលអាចកើតមានឡើង។
ជាការឆ្លើយតប ប្រធានសហព័ន្ធសហជីពទាំងអស់ បានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូជាមួយក្រសួងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហា ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ តំណាងសហជីពក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងអំឡុងពេលវិបត្តិនានា។
ជាក់ស្តែង ថ្មីៗនេះ តាមរយៈអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចតម្រូវឱ្យភាគីនិយោជក បន្ថែមប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករនិយោជិតបន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់ ដើម្បីជួយសម្រាលបន្ទុកក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ បងប្អូនសហជីព ក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងការគិតគូរដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕

-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


