ព័ត៌មានជាតិ
កម្ពុជាបន្តពង្រឹងវិស័យឧស្សាហកម្ម ខណៈរោងចក្រផលិតក្រណាត់ក្នុងស្រុកនឹងបើកដំណើរការឆ្នាំ២០២៧
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីរបត់ថ្មីនៃវិស័យឧស្សាហកម្មកម្ពុជា ដោយបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។

លោកបានបញ្ជាក់ដូច្នេះ ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។
ក្នុងមតិសំណេះសំណាលទៅកាន់អង្គ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «នៅឆ្នាំ២០២៧ ខាងមុខ នៅពេលកម្ពុជាមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង វានឹងក្លាយជាខឿនការពារភាពធន់យ៉ាងរឹងមាំ ដែលមានកម្លាំងផលិតកម្មលើសពីជាង ៤០% ដែលជាកត្តាគន្លឹះក្នុងការរក្សាបាននូវការលើកលែងពន្ធសម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម»។

ទន្ទឹមនឹងការរម្លឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ លោក ហេង សួរ បានពន្យល់ពីអត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។ ប្រធានបទនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បាននាំយកនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ ដែលបានផ្ដល់និយមន័យថា «ការងារសមរម្យ» គឺជាការងារដែលផ្ដោតលើសុខុមាលភាព មានលក្ខខណ្ឌការងារល្អប្រសើរ និងផ្តល់ប្រាក់កម្រៃខ្ពស់សម្រាប់បងប្អូនកម្មករនិយោជិត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយបានក្រើនរំលឹកថា ថ្ងៃទី១ ឧសភា គឺជាថ្ងៃរំលឹក ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាកាតព្វកិច្ចប្រចាំថ្ងៃដែលនិយោជក មន្ត្រីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ត្រូវតែបន្តសហការអនុវត្តតាមលក្ខខណ្ឌការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕






-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


