កីឡា
ក្លិបឡាយអ៊ិនឃីង ចេញគម្រោងកីឡដ្ឋានថ្មីជាមួយគំនិត យកចិត្តទុកដាក់សហគមន៍
ក្លិបបាល់ទាត់ ឡាយអ៊ិនឃីង (Lion King) ដែលជាក្លិបថ្មីទើបត្រូវបានបង្កើតឡើងបានចេញគម្រោងកីឡដ្ឋាន និងមជ្ឈមណ្ឌលហ្វឹកហាត់របស់ខ្លួនដែលមានកីឡាច្រើនប្រភេទស័ក្តិសមជាសហគមកីឡាកម្រិតស្តង់ដា។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ ២០២៦ ក្លិប ឡាយអ៉ិនឃីង បានចេញគម្រោងប្លង់កីឡដ្ឋានរបស់ខ្លួនជាផ្លូវការស្ថិតនៅខេត្តសៀមរាប។ គម្រោងរបស់ក្លិបមាន កីឡដ្ឋានបាល់ទាត់ទំហំ ៦៨ម៉ែត្រ x ១០៥ម៉ែត្រ ដែលជាទីលានស្តង់ដាសម្រាប់ការប្រកួតផ្លូវការទាំងជាតិ និងអន្តរជាតិ។
កីឡដ្ឋាននេះមានទីកន្លែងអង្គុយទស្សនាដែលអាចផ្ទុកអ្នកគាំទ្រចន្លោះ ៧៥០០ នាក់ ទៅ ៨០០០ នាក់។ ជាមួយគ្នាក៏មានទីលានហ្វឹកហាត់ និងបណ្តុះបណ្តាលថ្នាលយុវជនចំនួន ២ និងកន្លែងហាត់ប្រាណចំនួន ១។
ក្លិបក៏នឹងសាងសង់អគារស្នាក់នៅរបស់កីឡាករ ៤ ក្រុម គឺកម្រិតយុវជនអាយុ ១២ ឆ្នាំ យុវជនអាយុ ១៤ ឆ្នាំ យុវជនអាយុ ១៦ឆ្នាំ និងក្រុមធំជម្រើសដៃទី១សម្រាប់ការស្នាក់នៅហ្វឹកហាត់បាល់ទាត់ ក៏ដូចជាការសិក្សា។
មិនត្រឹមតែប៉ុណ្ណោះក្លិបឡាយអ៉ិនឃីង ក៏មានទីលានហែលទឹកដែលមានទទឹង ១០ ម៉ែត្រ និងបណ្តាល ៥០ ម៉ែត្រ ព្រមទាំងមានទីលានកីឡាបាល់ទះ និងទីលានកីឡាបាល់បោះថែមទៀត។
ក្លិបក៏រៀបចំឲ្យមានអាហារដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ជាពិសេសមានកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅហាត់ប្រាណប្រចាំថ្ងៃដែលហៅថា កន្លែងហាត់ប្រាណសហគមន៍ និងចំណតយានយន្ត។

ការចេញគម្រោងបែបនេះគឺជាស្តង់ដាកីឡា និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលក្លិបមិនត្រឹមតែគិតគូរលើការអភិវឌ្ឍវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ទោះបីជាយ៉ាងណា ក្លិបមិនទាន់បានប្រកាសថា តើចាប់ផ្តើមការសាងសង់នៅពេលណាទេ។ សូមបញ្ជាក់ថា ក្រុមឡាយអ៉ិនឃីង បានចូលរួមប្រកួតពានរង្វាន់សម្តេចតេជោ ថ្នាក់ខេត្ត ដោយទទួលចំណាត់ថ្នាក់លេខ ២។
គម្រោងកីឡដ្ឋានរបស់ក្លិបឡាយអ៉ិនឃីង នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត នៃហេដ្ឋារចនាសម្ព័ន្ធកីឡា បន្ទាប់ពីក្លិបជាច្រើនទាំងនៅរាជធានីភ្នំពេញ និងខេត្តបានកំពុងដំណើរការសាងសង់៕

ទីកន្លែងសំខាន់នៃគម្រោងកីឡដ្ឋាន និងមជ្ឈមណ្ឌលហ្វឹកហាត់ក្លិប ឡាយអ៊ិនឃីង
- កីឡដ្ឋាន ចំនួន ១ (៦៨ម៉ែត្រ x ១០៥ម៉ែត្រ)
- កន្លែងអង្គុយផ្ទុកអ្នកទស្សនា ៧៥០០-៨០០០នាក់
- ទីលានហ្វឹកហាត់ ចំនួន ២
- កន្លែងហាត់ប្រាណ ចំនួន ១
- បន្ទប់ស្នាក់នៅកីឡាករ ៤កម្រិតគឺ ក្រុមយុវជន១២ ឆ្នាំ យុវជន១៤ឆ្នាំ យុវជន១៦ឆ្នាំ និងក្រុមធំជម្រើសដៃទី១
- អាងហែលទឹក ចំនួន ១ (១០ម៉ែត្រ x ៥០ម៉ែត្រ)
- ទីលានកីឡាបាល់ទះ ចំនួន ៣
- ទីលានកីឡាបាល់បោះ ចំនួន ១
- ចំណតយានយន្ត
- អាហារដ្ឋាន និងហាងវត្ថុអនុស្សាវរីយ៍
- កន្លែងហាត់ប្រាណសហគមន៍

អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


