Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ស្នើ​ឲ្យ​មានការត្រួតពិនិត្យរួមគ្នាលើច្រកសមុទ្រ Hormuz ជាមួយអូម៉ង់

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់បានប្រកាស​ថា ខ្លួនកំពុងសរសេរសេចក្តីស្នើជាមួយប្រទេសអូម៉ង់ ដើម្បី «ត្រួតពិនិត្យ» ច្រកសមុទ្រ Hormuz ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់កប៉ាល់ឆ្លងកាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Telegraph ចុះផ្សាយ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២៦ លោក Kazem Gharibabadi មន្ត្រីការទូត​អ៊ីរ៉ង់ដែលដកស្រង់សម្តីដោយទីភ្នាក់ងារ​ព័ត៌មានរដ្ឋ IRNA បានពណ៌នាថា ផែនការនេះមានបំណងធានាសន្តិសុខផ្លូវទឹកយុទ្ធសាស្ត្រ។ ទោះជាយ៉ាងណា ខាងប្រទេសអូម៉ង់មិនទាន់មានការទទួលស្គាល់ចំពោះសេចក្តីស្នើនេះនៅឡើយទេ ខណៈដែលច្រកសមុទ្រនេះត្រូវបានចាត់ទុកជាផ្លូវទឹកអន្តរជាតិដែលត្រូវអនុញ្ញាត​ឲ្យ​កប៉ាល់ឆ្លងកាត់ដោយសេរី។

សេចក្តីស្នើនេះកើតឡើងចំពេលមានការចោទប្រកាន់ថា អ៊ីរ៉ង់បានរឹតបន្តឹងផ្លូវទឹកនេះតាមរយៈការវាយប្រហារលើការដឹកជញ្ជូន និងការទាមទារប្រាក់រហូតដល់ ២លានដុល្លារសម្រាប់ការឆ្លងកាត់ឈូងសមុទ្រពែក្ស។ ពាក់ព័ន្ធនឹងការរំខាននេះ លោក Gharibabadi បានលើកឡើងថា ការធ្វើនាវាចរណ៍ប្រាកដជាជួបបញ្ហាប្រឈមនៅពេលមានអំពើឈ្លានពាន។ លោកបានបញ្ជាក់ថា «បច្ចុប្បន្នយើងស្ថិតក្នុងស្ថានភាពសង្គ្រាម ហើយមិនអាចរំពឹង​ឲ្យ​​ច្បាប់មុនពេលសង្គ្រាម មកគ្រប់គ្រងលក្ខខណ្ឌក្នុងពេលសង្គ្រាមបានឡើយ»៕

ប្រែសម្រួល៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម