Connect with us

សន្តិសុខសង្គម

បញ្ជូនជនសង្ស័យប្រុសស្រី៣នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង ១០ គីឡូក្រាម

បានផុស

នៅ

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាង ១០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ប្រុសស្រី ចំនួន ៣នាក់ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក កែឆ្នៃ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ស្រី០១នាក់ រួមមានឈ្មោះ ង្វៀង ហ្វឹកហ្វី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុងបាវិត , ឈ្មោះ ង្វៀង ថេយី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុងបាវិត និងឈ្មោះ ប៊ួយ មិញធួ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុងបាវិត។

ក្នុងនោះផងដែលកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន សារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១០គីឡូក្រាម៣២៨.៧៩ក្រាម(ក្នុងនោះ), ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង,ទូរសព្ទ័ដៃ០៨គ្រឿង, រថយន្ត០១គ្រឿង, លិខិតឆ្លងដែន០២ក្បាល, អត្តសញ្ញាណប័ណ្ណវៀតណាម០១សន្លឹក ព្រមទាំងម៉ាសុីន សម្ភារឧបករណ៍កែឆ្នៃគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម