ជីវិតកម្សាន្ដ
សុខ សុម៉ាវត្តី ព្រមានអ្នកបន្លំអត្តសញ្ញាណខ្លួន បើមិនបញ្ឈប់សកម្មភាពទេ នឹងរកផ្លូវច្បាប់ឱ្យចាត់វិធានការ
ពិធីការិនីល្បីឈ្មោះ អ្នកនាង សុខ សុម៉ាវត្តី ថ្មីៗនេះ បានចេញសារព្រមានយ៉ាងតឹងរឹង ទៅលើម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយមួយ ដោយទាមទារឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ក្រោយរកឃើញថា មានការយករូបភាពរបស់នាង និងមនុស្សជិតស្និទ្ធ ទៅប្រើប្រាស់ក្នុងគោលបំណងបោកប្រាស់ប្រាក់ពីមហាជន។

ការចេញសារព្រមាននេះ បានកើតឡើងបន្ទាប់ពីអ្នកនាងសង្កេតឃើញថា មានគណនីក្លែងបន្លំមួយ ដែលបានយករូបភាពនៃសកម្មភាពរបស់ខ្លួនទៅបង្ហោះជាបន្តបន្ទាប់ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយថែមទាំងមានចេតនាបោកប្រាស់ប្រាក់ពីអ្នកដែលមួយចំនួនស្គាល់ខ្លួនទៀតផង។
តាមរយៈការបង្ហោះលើបណ្ដាញសង្គម អ្នកនាង សុខ សុម៉ាវត្តី បានបញ្ជាក់ថា គណនីនោះជាគណនីក្លែងក្លាយ ហើយបានព្រមានឱ្យម្ចាស់គណនីបញ្ឈប់សកម្មភាពភ្លាមៗ បើមិនដូច្នេះទេ ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ និងសង្កត់ធ្ងន់ថាមិនមែនជាការលេងសើចឡើយ។ សុខ សុម៉ាវត្តី ព្រមានដូច្នេះថា “សុំ ប្រាប់ថា Accountហ្នឹង fake ទេ បើនៅតែយករូប post ផ្ដេសផ្ដាស អូនប្រយ័ត្នបានជួបប៉ូលីសណា បងអត់ចេះនិយាយលេងទេ Di Nio Di Nio, Account ហ្នឹងយករូបគេមកផុសថាជារូបខ្លួនឯង ហើយដើរបោកលុយគេ Mrr Hakនេះ បានម្ចាស់រូបពិត Accountពិត” ។

ជាមួយគ្នានេះ មហាជននិងអ្នកគាំទ្រជាច្រើន ក៏បានបង្ហាញការព្រួយបារម្ភ និងចូលរួមព្រមានឱ្យមានការប្រុងប្រយ័ត្ន ខណៈមិត្តរួមអាជីពសិល្បៈមួយចំនួនក៏បានចូលមកបញ្ចេញមតិគាំទ្រផងដែរ។ ក្នុងនោះ ពិធីករ វណ្ណារិទ្ធ បានលើកឡើងថា គណនីពិតរបស់អ្នកនាងមិនសូវមានការបង្ហោះរូបភាពជាញឹកញាប់ឡើយ ដែលបង្កើនការសង្ស័យចំពោះប្រភពរូបភាពដែលគណនីក្លែងក្លាយយកទៅប្រើ។
គួរបញ្ជាក់ថា បញ្ហាគណនីក្លែងបន្លំលើបណ្ដាញសង្គម មិនមែនជាករណីថ្មីទេ ខណៈតារាសិល្បៈខ្មែរជាច្រើនរូប ក៏ធ្លាប់រងគ្រោះពីសកម្មភាពបោកប្រាស់បែបនេះដូចគ្នា ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសាធារណជនក្នុងការប្រើប្រាស់បណ្ដាញសង្គម៕ ដោយ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


