ព័ត៌មានជាតិ
ការវិលត្រឡប់នៃ«មន្តស្នេហ៍បេងមាលា» ស្ពានឈើថ្មីដែលផ្តល់បទពិសោធន៍ទស្សនាដ៏អស្ចារ្យ និងសុវត្ថិភាពខ្ពស់
រូបភាពនៃប្រាសាទបុរាណដែលហ៊ុមព័ទ្ធដោយដើមឈើធំៗ និងសម្រស់ធម្មជាតិដ៏អាថ៌កំបាំងនៃ ប្រាសាទបេងមាលាពេលនេះ កាន់តែបង្កើនភាពទាក់ទាញទ្វេដង ក្នុងពេលដែលអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុល«ស្ពានឈើថ្មើរជើង» ជាស្ថាពរ ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលចូលឆ្នាំថ្មីនេះ។

បទពិសោធន៍ថ្មីលើដងស្ពាន ដែលមានទំហំធំទូលាយជាងមុន សុវត្ថិភាពជាងមុន គឺស្ពានឈើថ្មីដែលមានប្រវែងសរុបដល់ទៅ ១៨៩ម៉ែត្រនេះ មិនត្រឹមតែជាច្រកសម្រាប់ដើរទស្សនាប៉ុណ្ណោះទេ ប៉ុន្តែគឺជា«មគ្គុទ្ទេសក៍ឈើ» ដែលនឹងនាំលោកអ្នកលម្ហែកាយចេញពីទិសខាងត្បូង ឆ្ពោះទៅកាន់បេះដូងនៃប្រាសាទ។ ជាមួយនឹងការរចនាបង្គុំតាមបទដ្ឋានបច្ចេកទេសយ៉ាងសម្រិតសម្រាំង ស្ពាននេះត្រូវបានពង្រីកទទឹងឱ្យកាន់តែធំទូលាយ (ចាប់ពី ១.៣០ម៉ែត្រ ដល់១.៧០ម៉ែត្រ) ដែលផ្ដល់ភាពងាយស្រួលក្នុងការដើរទស្សនា និងថតរូបកម្សាន្តដោយមិនមានភាពរអាក់រអួល។ នេះ គឺជាការលះបង់ដើម្បីកេរដំណែលដូនតា ក្រោមការលះបង់កម្លាំងកាយចិត្តអស់រយៈពេលជិត៧ខែ។

លោក ពុទ្ធ សុទ្ធ ប្រធានគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ស្ពានថ្មីនេះ បានជំនួសឱ្យស្ពានចាស់ដែលធ្លាប់ទ្រុឌទ្រោមដោយសារអាយុកាល និងអាកាសធាតុ។ ការជួសជុល ត្រូវបានបញ្ចប់ជាស្ថាពរនៅដើមខែមេសា ឆ្នាំ២០២៦នេះ ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។
ការបង្កើតភាពសុខដុមរមនារវាង «ស្ថាបត្យកម្ម និងធម្មជាតិ» ដែលជាតម្លៃទេសភាពប្រាសាទបេងមាលា ត្រូវបានគេស្គាល់ថា ជា«ប្រាសាទក្នុងព្រៃ» ដែលមានសោភ័ណភាពប្លែកពីគេ។ ស្ពានឈើថ្មីនេះត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីឱ្យភ្ញៀវទេសចរអាច៖

- ផ្តិតយកទិដ្ឋភាពពីលើអាកាស៖ មើលឃើញក្បូរក្បាច់ចម្លាក់ដ៏វិចិត្រ និងគំនរថ្មដែលប្រកប ដោយមន្តស្នេហ៍ពីលើស្ពាន។
- បង្ហាញជូនភ្ញៀវនូវអារម្មណ៍ស្រស់ស្រាយ ក្នុងដំណើរកម្សាន្តក្រោមម្លប់ឈើត្រឈឹងត្រឈៃ ប្រៀបដូចជាការដើរក្នុងឋានសួគ៌បុរាណ។
- យើងបង្កើតភាពងាយស្រួលលើដងស្ពាន ដោយបំពាក់ជណ្តើរ និងផ្លូវដើរថ្មី ជួយឱ្យការទស្សនាប្រាសាទមហិមានេះកាន់តែមានភាពងាយស្រួល និងអារម្មណ៍រំភើប។

តើលោកអ្នក បានត្រៀមខ្លួនហើយឬនៅ? ដើម្បីទៅទទួលយកបទពិសោធន៍ថ្មី នៅលើស្ពានឈើថ្មី ក្នុងទឹកដីនៃប្រាសាទបេងមាលា នាពេលបុណ្យចូលឆ្នាំថ្មីនេះ។ សម្រស់ដ៏អាថ៌កំបាំងនៃអតីតកាល កំពុងរង់ចាំលោកអ្នកទៅស្វែងរកហើយ៕










-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


