Connect with us

ជីវិតកម្សាន្ដ

ទីបំផុត នាយ ពែកមី ចេញមុខនាំកម្លាំងសាមគ្គីពីសប្បុរសជនខ្មែរ សង់ផ្ទះជូនវីរកងទ័ព ព្រឿង សុជាតិ

បានផុស

នៅ

ទីបំផុតតារាកំប្លែងល្បីឈ្មោះ នាយ ពែកមី បានសម្រេចបំណងក្នុងការជួយសាងសង់ផ្ទះជូនវីរកងទ័ព និងជាកីឡាករ លោក ព្រឿង សុជាតិ ឱ្យទទួលបានលំនៅដ្ឋានសមរម្យ បន្ទាប់ពីមានការចូលរួមគាំទ្រយ៉ាងសកម្មពីសប្បុរសជនខ្មែរនានា ខណៈការសាងសង់ នឹងចាប់ផ្តើមនៅស្អែកនេះហើយ ដោយផ្លាស់ប្តូរពីខ្ទមចាស់ ទៅផ្ទះថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ ផ្ទះដែលគ្រោងសាងសង់នេះ ត្រូវការថវិកាប្រមាណជាង ១ម៉ឺនដុល្លារ ខណៈមកដល់ពេលនេះ បានទទួលការគាំទ្រពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសជាង ៣០លានរៀលហើយ។ ហេតុនេះ លោកក៏បានអំពាវនាវឱ្យសប្បុរសជន បន្តចូលរួមជួយគាំទ្រតាមលទ្ធភាព ដើម្បីបំពេញគម្រោងនេះឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះ នាយ ពែកមី បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត “ខ្មែរជួយខ្មែរ” ដែលបានរួមគ្នាជួយគាំទ្រវីរកងទ័ព និងជាកីឡាកររូបនេះ ឱ្យមានលំនៅដ្ឋានសមរម្យដូចគេដូចឯង។

សូមជម្រាបថា នាយ ពែកមី បានចេញមុខអំពាវនាវគៀងគរជំនួយពីសប្បុរសជន ដើម្បីសាងសង់ផ្ទះជូនលោក ព្រឿង សុជាតិ ដែលជាវីរកងទ័ព និងជាកីឡាករ ឱ្យមានលំនៅដ្ឋានសមរម្យដូចគេដូចឯង។ ខណៈសកម្មភាពនេះ មហាជនជាច្រើនក៏បានបង្ហាញការគាំទ្រ និងរំភើបចិត្តចំពោះសកម្មភាពសប្បុរសធម៌នេះ ដោយជឿជាក់លើការប្តេជ្ញាចិត្តរបស់នាយ ពែកមី ក្នុងការជួយដល់អ្នកត្រូវការ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម