ព័ត៌មានជាតិ
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បន្តចុះពិនិត្យគុណភាពផលិតផលទំនិញម្ហូបអាហារគ្រប់ប្រភេទ
មន្រ្តីនៃសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រាជធានីភ្នំពេញ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត អមដោយរថយន្តមន្ទីរពិសោធន៍ម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមបណ្ដាផ្ទះលក់ទំនិញនានារួមមាន ផ្សារចំនួន ៨ផ្សារ និងផ្ទះ/តូបលក់ទំនិញនានាចំនួន ៦៤ទីតាំង ពិសេសផ្ដោតសំខាន់លើផលិតផលទំនិញម្ហូបអាហារគ្រប់ប្រភេទ ទំនិញវេចខ្ចប់ស្រេច រៀបចំបញ្ចូលក្នុងសាដក ឬកាដូអនុស្សាវរីយ៍ ដែលបានដាក់លក់ជូនប្រជាពលរដ្ឋនាឱកាសនៃពិធីបុណ្យប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២៦។



ក្នុងការរចុះពិនិត្យនេះក្នុងគោលបំណងធានាការពារនូវសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ផលិតផលទំនិញមិនសមស្រប ផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ។ ដើម្បីធានាការពារនូវសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ផលិតផលទំនិញមិនសមស្រប ពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ។ សកម្មភាពត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការស្រង់យកសំណាកគំរូផលិតផលមួយចំនួនមកធ្វើការវិភាគរកសារធាតុគីមីហាមឃាត់ ឬកត្តាហានិភ័យផ្សេងៗ ជាលទ្ធផលបង្ហាញនូវភាពអនុលោម និងមានសុវត្ថិភាពសមស្របសម្រាប់អ្នកប្រើប្រាស់។


ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខាក៏បានចែកជូនផ្ទាំងរូបភាពស្ដីពី «ការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព» មួយចំនួន ជូនអាជីវករ និងអ្នកប្រើប្រាស់ ដើម្បីចូលរួមស្វ័យត្រួតពិនិត្យលើស្លាកសញ្ញាផលិតផលវេចខ្ចប់ស្រេច ការទុកដាក់ទំនិញ លក្ខខណ្ឌអនាម័យ និងការចេះប្រុងប្រយ័ត្នលើកត្តាជាគ្រោះដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ជាយថាហេតុផងដែរ៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


