Connect with us

ព័ត៌មានជាតិ

អតីតពលករមកពីប្រទេសថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលដែលចេញថ្លៃធ្វើតេស្ត RPL ជូនពួកគាត់

បានផុស

នៅ

អតីតពលករមកពីប្រទេសថៃ លោក សេង សុខា សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែលបានចេញថ្លៃចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជូនរូបលោកដើម្បីបញ្ចេញសមត្ថភាព និងទទួលបានវិញ្ញាបតបត្រជំនាញជាផ្លូវការយកទៅប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតពលករមកពីប្រទេសថៃរូបនេះ មិននឹកស្មានថា ពេលត្រឡប់មកមាតុប្រទេសវិញរាជរដ្ឋាភិបាលចាំជួយ យកចិត្តទុកដាក់ជួយយកអាសាជាខ្លាំងថែមទាំងបង់ថ្លៃចុះឈ្មោះធ្វើតេស្តជំនួសរូបលោកដើម្បីមានឱកាសបញ្ចេញសមត្ថភាពទទួលបានវិញ្ញាបនបត្រជំនាញទៀតផង។

លោកនិយាយថា «ខ្ញុំអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលផ្តល់ឱកាសដល់យើងខ្ញុំទាំងអស់គ្នា ជាពិសេសគឺការធ្វើតេស្តមានការចេញថ្លៃពីរដ្ឋាភិបាល ចឹងយើងអត់មានអស់លុយទេ យើងគ្រាន់តែមកបញ្ចេញសមត្ថភាពដើម្បី(យកវិញ្ញាបនបត្រ)ទៅប្រើប្រាស់ពេលក្រោយ»។

ជាមួយគ្នានេះ លោក សេង សុខា ក៏បានអំពាវនាវដល់ពលករទាំងអស់ ពោលគឺទាំងអ្នកដែលបានត្រឡប់មកមាតុប្រទេសវិញហើយ និងអ្នកដែលមិនទាន់ត្រឡប់មកវិញក្តី សូមចាប់ឱកាសល្អនេះ មកចុះឈ្មោះធ្វើតេស្តបញ្ជាក់សមត្ថភាពដើម្បីទទួលបានវិញ្ញាបនបត្រជំនាញដែលជាតឹកតាងស្នាដៃបទពិសោធក្នុងការស្វែងរកការងារបានលឿនរហ័ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម