Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសតាកែវ បើកធ្វើតេស្ត RPL ឥតគិតថ្លៃ ជូនអតីតពលករ

បានផុស

នៅ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញ (RPL) ដំណាក់កាលទី ២ ដោយឥតគិតថ្លៃ សម្រាប់អតីតពលករមកពីប្រទេសថៃ ដើម្បីជួយឱ្យមានការងារល្អ និងប្រាក់ចំណូលប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើតេស្តផ្តោតលើជំនាញវិស័យសំណង់ ៨ មុខ ដូចជា កំបោរ ការ៉ូ បំពង់ទឹក អគ្គិសនី និងផ្សារដែក ជាដើម ដោយមានការឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ។

ប្រជាពលរដ្ឋ អាចចុះឈ្មោះដោយផ្ទាល់ ដោយភ្ជាប់ឯកសារចាំបាច់រួមមាន ៖ អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ បណ្ណពលករ (OCWC) ឬលិខិតបញ្ជាក់ថាជាអតីតពលករ និងរូបថតទំហំ ៤x៦ ចំនួន ៣ សន្លឹក។

ការធ្វើតេស្តរៀបចំរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នៅវិទ្យាស្ថានក្នុងក្រុងដូនកែវ ខេត្តតាកែវ៕
អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម