ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន អាមេរិក គ្រោងបង្កើតមជ្ឈមណ្ឌលឧស្សាហកម្ម ដើម្បីពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សន្តិសុខបច្ចេកវិទ្យា
សហរដ្ឋអាមេរិក និងហ្វីលីពីន គ្រោងសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មទំហំ ១ ៦២០ ហិចតា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ានីល បានចូលរួមក្នុងគំនិតផ្តួចផ្តើមដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាបាននូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់បញ្ញាសិប្បនិម្មិត (AI) និងបន្ទះឈីប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ។

ហ្វីលីពីនបានក្លាយជាប្រទេសទី ១៣ ដែលចូលរួម Pax Silica ដែលជាកម្មវិធីដែលមានគោលបំណងការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់បច្ចេកវិទ្យាទាំងមូល រួមទាំងរ៉ែសំខាន់ៗ ផលិតកម្មទំនើប និងហេដ្ឋរចនាសម្ព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ និងទិន្នន័យ។
គំនិតផ្ដួចផ្ដើមនេះ គឺជាសសរស្តម្ភសំខាន់មួយនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសគូប្រជែង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមដៃគូសម្ព័ន្ធមិត្ត។ ប្រទេសហត្ថលេខីផ្សេងទៀតរួមមាន អូស្ត្រាលី ហ្វាំងឡង់ ឥណ្ឌា កាតា កូរ៉េខាងត្បូង និងសិង្ហបុរី។
មជ្ឈមណ្ឌលឧស្សាហកម្មថ្មីនេះ នឹងសាងសង់ឡើងក្នុងច្រករបៀងសេដ្ឋកិច្ចកោះលូហ្ស៊ន ដែលជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់សកម្មភាពសេដ្ឋកិច្ច រាប់បញ្ចូលទាំងរដ្ឋធានីម៉ានីល និងតំបន់ជិតខាងដែលមានសកម្មភាពឧស្សាហកម្ម និងផលិតកម្ម។ មែនទែនទៅ ហ្វីលីពីន ជប៉ុន និងសហរដ្ឋអាមេរិក បានប្តេជ្ញាបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងច្រករបៀងនេះ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌត្រីភាគីរួចហើយ។
ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសអាមេរិកបាននិយាយយ៉ាងដូច្នេះថា៖ «សម្ព័ន្ធមិត្តទាំង ២ ប្តេជ្ញាពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់រួមគ្នាក្នុងវិស័យរ៉ែសំខាន់ៗ បន្ទះឈីប គ្រឿងអេឡិចត្រូនិក និងទំនិញផ្សេងៗទៀត»។
គេមើលឃើញថា ទំនាក់ទំនងរវាងហ្វីលីពីន និងអាមេរិកបានរីកចម្រើនក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀ។ ការពង្រឹងទំនាក់ទំនងជាមួយអាមេរិក គឺជាយុទ្ធសាស្រ្តដ៏សំខាន់ដើម្បីទប់ទល់នឹងចិន ដែលមានជម្លោះជាមួយហ្វីលីពីនពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


