កីឡា
ការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ កម្ពុជាចូលរួមតែ ៤ប្រភេទកីឡាទេក្រោមហេតុផលជួយសន្សំសំចៃថវិកា
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នេះថ្នាក់ដឹកនាំ ប្រតិភូ និងក្រុមកីឡាករ កីឡាការិនីមួយចំនួនទៀតបានចេញដំណើរទៅប្រទេសចិនហើយដើម្បីចូលរួមការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ឆ្នាំ២០២៦ ខណៈកម្ពុជាបញ្ចូនតែ ៤ប្រភេទតែប៉ុណ្ណោះដើម្បីជួយសន្សំសំចៃថវិការដ្ឋ។

រូបភាពលើផេកអគ្គនាយកដ្ឋានកីឡា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ បានឲ្យដឹងថា ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យចូលរួមការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ដើម្បីបំពេញកត្តកិច្ចជាសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ កម្ពុជាបានចូលរួមព្រឹត្តិការណ៍ឆ្នេរខ្សាច់នេះចំនួន ៥លើកមកហើយដោយលើកចុងក្រោយកាលពីឆ្នាំ២០១៦ នៅឯប្រទេសវៀតណាម។
ថ្នាក់ដឹកនាំកីឡាខាងលើនេះបន្ថែមទៀតថា ការទៅចូលរួមប្រកួតឆ្នាំនេះគឺមានចំនួនសមល្មមនោះទេមិនមានបែបទ្រុងទ្រាយធំដូចលើកមុនៗនោះឡើយ។ នេះជាការច្នៃប្រឌិត និងរួមគ្នាជាមួយរាជរដ្ឋភិបាលក្នុងការកាត់បន្ថយចំណាយណាដែលមិនចាំបាច់។ ដូច្នេះហើយការប្រកួតនៅចិននេះត្រូវបានកាត់បន្ថយច្រើន និងមានគ្រូបង្វឹក កីឡាករ កីឡាការិនីប្រហែលតែជាង ២០នាក់ប៉ុណ្ណោះ។

រូបភាពលើផេកអគ្គនាយកដ្ឋានកីឡា
បញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នេះថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីខាងផ្នែកកីឡាបាល់ទាត់លើតុបានចេញដំណើរទៅប្រទេសចិនហើយដើម្បីចូលរួមព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់លើកទី៦ ។ ការចេញដំណើររបស់ប្រតិភូ គ្រូបង្វឹកនេះជាលើកទី២ ហើយស្របពេលលើកទី១ បានចេញដំណើរកាលពីថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ។ កម្ពុជាបញ្ជូន ៤ប្រភេទកីឡារួមមាន ជឺជីតស៊ូ ទ្រីយ៉ាត្លុង បាល់ទាត់លើតុ និងចំបាប់ ដែលសរុបទាំងគ្រូបង្វឹក កីឡាករ កីឡាការិនីមានប្រមាណជាង ២០នាក់។ ការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី២២ ដល់ ៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង Sanya ប្រទេសចិន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


