ព័ត៌មានជាតិ
តើត្រូវធ្វើដូចម្ដេច ប្រសិនបើបេក្ខជនប្រឡងបាក់ឌុបបាត់បណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន?
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាពេលវេលាមួយដ៏សំខាន់សម្រាប់សិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល ១២ឆ្នាំ។ ដូច្នេះ ដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន មិនមានការរាំងស្ទះ បេក្ខជនត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រៀមរបស់ដែលចាំបាច់នៅពេលទៅប្រឡង។ តើត្រូវធ្វើដូចម្ដេច ប្រសិនបើបេក្ខជនប្រឡងបាក់ឌុបបាត់បណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន?

បើតាមប្រភពពី ក្រសួងអប់រំ យុវជន និងកីឡា ប្រសិនបើបេក្ខជនបាត់បណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន នៅមុនកាលបរិច្ឆេទប្រឡង បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឱ្យបានឆាប់បំផុត ដើម្បីស្នើសុំបណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬលិខិតបញ្ជាក់។ ប្រសិនបើបាត់ ក្នុងពេលដំណើរការសំណេរ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌល ដើម្បីស្នើសុំលិខិតអនុញ្ញាតឱ្យចូលប្រឡង។
ទោះជាយ៉ាងណា បេក្ខជនគួរតែប្រុងប្រយ័ត្ន និងត្រូវថែរក្សា បណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន នេះឱ្យបានល្អ ដើម្បីកុំឱ្យខាតពេលវេលា និងធានាថា ខ្លួនអាចចូលរួមប្រឡងបាន។

សូមជម្រាបដែរថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ។ ដំណើរការនៃការប្រឡងនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


