ជីវិតកម្សាន្ដ
កុំច្រឡំ! GenY ខុសពី GenX ព្រោះស្ថិតក្នុងក្រុមមនុស្សពាក់កណ្ដាលសម័យ តភ្ជាប់រវាងអតីតកាល និងបច្ចេកវិទ្យាទំនើប
ក្នុងសង្គមកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងលឿន បញ្ហានៃការបែងចែកជំនាន់មនុស្សតាមអាយុ និងបទពិសោធក្លាយជាប្រធានបទដែលគេនិយាយជាញឹកញាប់។ ក្នុងចំណោមនោះ ប៉ុន្មានឆ្នាំចុងក្រោយនៃជំនាន់ Gen Y ពោលគឺអ្នកដែលកើតចាប់ពីទសវត្សរ៍៩០ និងមុនឆ្នាំ២០០០ ត្រូវបានមនុស្សមួយចំនួនយល់ច្រឡំថា ស្រដៀងនឹង Gen X ។ ប៉ុន្តែធាតុពិត ពួកគេមានលក្ខណៈពិសេសខ្លាំងជាងគេ ដោយសារតែធំឡើងក្នុងចន្លោះពេលបម្លែងសង្គមដ៏សំខាន់មួយ។

ក្រុមយុវជនជំនាន់ចុងក្រោយ នៃ Gen Y ឬ “មនុស្សកណ្ដាលសម័យ” ជាជំនាន់មួយដែលបានធំធាត់ឡើងក្នុងបរិបទប្លែកបំផុត ពោលគឺកុមារភាព និងយុវវ័យរបស់ពួកគេ បានឆ្លងកាត់ទាំងសម័យគ្មានអុីនធើណិត និងការកើនឡើងយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។ នេះបើយោងតាមអ្នកផលិតមាតិកា ក៏ដូចជាសាធារណជនភាគច្រើន បានលើកឡើងជារឿយៗ។
ដោយសារតែមានកុមារភាពកំដរដោយបរិបថសង្គមជាន់ចាស់ និងយុវវ័យដែលដឹងក្តីជាមួយអុីនធើណិត និងបច្ចេកវិទ្យា ធ្វើឱ្យបទពិសោធនពីរយុគសម័យនេះ បង្កើតឱ្យមានរបៀបរស់នៅ និងសកម្មភាពកម្សាន្តដែលមានលក្ខណៈពិសេស មិនដូចជំនាន់ណាមួយឡើយ សម្រាប់ពួកគេ។

– អតីតកាលដែលគ្មានអុីនធើណិត
កាលដែលបច្ចេកវិទ្យាទំនើបមិនទាន់ចូលមកក្នុងជីវិតប្រចាំថ្ងៃ ក្មេង Gen Y នៅកម្ពុជា មានទំនោរចូលចិត្តសកម្មភាពកម្សាន្តក្រៅផ្ទះ ដូចជា លេងកីឡាបាល់ទាត់ បាល់ទះ ល្បែងប្រជាប្រិយខ្មែរ ឬជួបជុំមិត្តភក្តិនៅតាមភូមិ។ ការស្តាប់វិទ្យុ ការមើលទូរទស្សន៍ និងការទស្សនាវីដេអូតាមម៉ាស៊ីន VCD/DVD ក៏ជាផ្នែកមួយនៃការកម្សាន្តដែលពេញនិយមខ្លាំងនៅសម័យនោះផងដែរ។
– ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា
ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងអុីនធឺណិត ការកម្សាន្តរបស់ក្មេង Gen Y បានផ្លាស់ប្តូរយ៉ាងខ្លាំង។ ពួកគេបានចាប់ផ្តើមប្រើប្រាស់បណ្ដាញសង្គម ដូចជា Skype; Facebook; YouTube; Bigo live និង Instagram ជាដើម។ល។ ដើម្បីទំនាក់ទំនង ស្វែងរកព័ត៌មាន និងកម្សាន្តលេងតាមបែបឌីជីថលផ្សេងៗ។ ឯការលេងហ្គេមអនឡាញ ការមើលវីដេអូ និងការបង្កើតមាតិកាផ្ទាល់ខ្លួន ក៏ក្លាយជាសកម្មភាពដែលពេញនិយមយ៉ាងខ្លាំងរបស់ក្មេងជំនាន់នោះ។

យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ក្មេង Gen Y មិនបានបោះបង់ចោលអត្តសញ្ញាណនៃការកម្សាន្តបែបបុរាណទាំងស្រុងនោះទេ។ ពួកគេនៅតែរក្សាទំនាក់ទំនងជាមួយសកម្មភាពក្រៅផ្ទះ និងការជួបជុំមិត្តភក្តិ ហើយថែមទាំងអាចសម្របខ្លួនទៅនឹងបរិបទឌីជីថលបានយ៉ាងរលូន។
ការរួមបញ្ចូលរវាងអតីត និងបច្ចុប្បន្ននេះ បានធ្វើឱ្យការរស់នៅរបស់ពួកគេមានភាពបត់បែន និងសម្បូរបែបជាងមុន។
អ្នកវិភាគសង្គម ក៏ដូចជាអ្នកផលិតមាតិកាមួយចំនួន មើលឃើញដែរថា ជំនាន់ Gen Y គឺជាស្ពានភ្ជាប់សំខាន់រវាងជំនាន់ Gen X និង Gen Z ព្រោះពួកគេអាចយល់ដឹងទាំងពីរពិភពគឺ បុរាណ និងឌីជីថល។ ទាំងនេះ ធ្វើឱ្យពួកគេមានសមត្ថភាពខ្ពស់ក្នុងការបត់បែន និងអភិវឌ្ឍខ្លួនឯងសមស្របទៅនឹងបរិបទសង្គមដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន។
ជារួម សកម្មភាពកម្សាន្តរបស់ក្មេង Gen Y នៅកម្ពុជា មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរនៃបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពក្នុងការរួមបញ្ចូលអតីតកាល និងអនាគត ដើម្បីបង្កើតជាវប្បធម៌កម្សាន្តថ្មីមួយ ដែលសម្បូរបែប និងមានអត្តសញ្ញាណជាក់លាក់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា១ សប្តាហ៍ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


