កីឡា
ល្ងាចនេះមកដល់ខ្មែរ ព្រះខ័នរាជស្វាយរៀង នឹងទទួលពានលីគកំពូលកម្ពុជា ថ្ងៃអាទិត្យ
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរមកដល់ប្រទេសកំណើតវេលាម៉ោង ៤ រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ AFC Challenge League នៅប្រទេសគុយវ៉ែត។

ក្រោយមកដល់ស្រុកកំណើត ព្រះខ័នរាជស្វាយរៀង នឹងប្រកួតបញ្ចប់ភារកិច្ចក្នុងលីគបាល់ទាត់កំពូលកម្ពុជា នៅរដូវកាលនេះដោយត្រូវប្រកួតជាមួយ ភ្នំពេញក្រោន វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់ ភ្នំពេញក្រោន ជាការប្រកួតដ៏សំខាន់ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ ២ ក្នុងលីគកំពូលកម្ពុជាសម្រាប់កន្លះកៅទៅប្រកួតជម្រុះពានរង្វាន់អាស៊ីកម្រិតទី២ AFC Champions League Two នៅរដូវកាលក្រោយ។ ចំណែក ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។ ពួកគេបានក្លាយជាម្ចាស់ជើងឯកលីគរួចទៅហើយ នៅយប់ថ្ងៃអាទិត្យ ក្រោយប្រកួតចប់ ក៏មានពិធីប្រគល់ពានរង្វាន់ និងមេដាយជាផ្លូវការតែម្តង។

រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ ៣ ហើយគឺលីគកំពូលកម្ពុជាគឺបានឈ្នះជើងឯក ពានក្លិបកំពូលអាស៊ាន (ASEAN Club Championship) ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងពូល និងពានក្លិបអាស៊ីកម្រិតទី៣ (AFC Challenge League) ទទួលបានជើងឯករង។
ព្រះខ័នរាជស្វាយរៀង នៅសល់ពានរង្វាន់ធំមួយទៀតក្នុងដៃគឺ ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ដែលពួកគេត្រូវប្រកួតជើងទី២ ជាមួយ បឹងកេត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីជើងទី១ ក្រុមទាំងពីរស្មើគ្នាដោយលទ្ធផល ១-១។

នៅរដូវកាលក្រោយក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្នុងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ AFC Champions League Two នៅវគ្គសន្សំពិន្ទុក្នុងពូល៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


