Connect with us

កីឡា

Ramos ចំណាយលុយមហាសាល ដើម្បី​ទិញក្លិប Sevilla មកគ្រប់គ្រង

បានផុស

នៅ

វីបុរស អេស្ប៉ាញ និង Real Madrid កីឡាករ Sergio Ramos កំពុងខិតជិតក្នុងការទិញយកក្លិប Sevilla FC ដែលជាក្លិបពីកុមារភាពរបស់ខ្លួន បន្ទាប់ពីលោក​ និងក្រុមវិនិយោគ Five Eleven Capital បានឈានដល់កិច្ចព្រមព្រៀងជាមួយម្ចាស់ភាគហ៊ុនធំៗរបស់ក្លិប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ Reuters បានឱ្យដឹង ថា កិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល ៤៧០ លានដុល្លារអាមេរិក ដែលនឹងក្លាយជាម្ចាស់ភាគហ៊ុន ៨០% នៃភាគហ៊ុនសរុបរបស់ក្លិប។ ទោះយ៉ាងណា ការទិញនេះនៅត្រូវការការអនុម័តពី La Liga និងក្រុមប្រឹក្សាកីឡាជាតិអេស្ប៉ាញ មុននឹងបិទបញ្ចប់ជាផ្លូវការ។

Sevilla ត្រូវបានគេទទួលស្គាល់ជាក្រុមដ៏ខ្លាំងមួយប្រចាំលីគ អេស្ប៉ាញ ប៉ុន្តែនៅរដូវកាលនេះ ហាក់ជួបនូវស្ថានភាពដ៏លំបាក ដែលកំពុងប្រឈមអាចធ្លាក់ទៅលេងលីគទី ២ អេស្ប៉ាញ។ ទោះបីជាយ៉ាងណា ពួកគេនូវមានសុវត្ថិភាពនៅឡើយទេ ដោយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១២ មាន ៤៣ ពិន្ទុ ប៉ុន្តែមានគម្លាតពិន្ទុពីតំបន់កាត់ចោលតែ ៤ ពិន្ទុប៉ុណ្ណោះ។

គួរឱ្យដឹង ថា Ramos គឺជាកីឡាករដ៏ជោគជ័យម្នាក់អំឡុងពេលលេងនៅ Real Madrid ពីឆ្នាំ ២០០៥ ដល់ ២០២១ ប៉ុន្តែមុនពេលរូបគេផ្លាស់មកពីទីនេះ គឺបានចាប់ផ្តើមអាជីព ដោយលេងនៅថ្នាលយុវជនរបស់ Sevilla ហើយក៏បានឡើងមកលេងក្រុមធំ ១ រដូវកាល។

យ៉ាងណា កាលពីឆ្នាំ ២០២៣ ខ្សែការពារវ័យ ៤០ ឆ្នាំ បានត្រឡប់មកកាន់ Sevilla វិញ ដោយលេងបាន ១ រដូវកាលផងដែរ មុនពេលចាកចេញផ្លាស់ទៅកាន់ក្រុម Monterrey។ បច្ចុប្បន្ន កីឡាករមិនទាន់បានប្រកាសបញ្ចប់អាជីពជាកីឡាករនៅឡើយទេ គ្រាន់តែពេលនេះមិនទាន់ក្លិបថ្មីលេង៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម