ព័ត៌មានជាតិ
ប្រធានផ្នែកនយោបាយស្ថានទូតអាមេរិកប្រចាំកម្ពុជា មកបំពេញទស្សនកិច្ចនៅមណ្ឌលជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នខេត្តបន្ទាយមានជ័យ
ប៉ោយប៉ែត ៖ លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធានផ្នែកនយោបាយនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យនៃមណ្ឌលជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ការបំពេញទស្សនកិច្ចនេះត្រូវបាន លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

នៅក្នុងជំនួបទទួលស្វាគមន៍លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod លោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានជម្រាបជូនពីស្ថានភាពទូទៅនៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែង ១៥៣គ.ម ហើយក៏ជាខេត្តដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមឈ្លានពានរបស់ភាគីថៃទាំងពីរលើក ដែលធ្វើឱ្យមានមហន្តរាយប៉ះពាល់ខូចខាតលើទិដ្ឋភាពជាច្រើន ដូចជា ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធទឹក អគ្គីសនី សាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្ទះសម្បែង ទីតាំងអាជីវកម្ម ដីលំនៅដ្ឋាន និងដីបង្កបង្កើនផល ព្រមទាំង មានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន ជាពិសេសគ្រាប់បែកចង្កោម ស្ថិតនៅរាយប៉ាយស្ទើរគ្រប់ទីកន្លែង នៅតាមបណ្តាក្រុងស្រុកជាប់ព្រំដែន។

ជាងនេះទៀត បានធ្វើឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន៩នាក់ របួស៧៧នាក់ ខូចខាតលំនៅដ្ឋាន២.០១៨ខ្នង ភូមិចំនួន៦ភូមិ ក្នុងនោះ ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរឹទ្ធ ត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក ស្ថិតក្នុងឃុំបន្ទាយឆ្នារ ស្រុកថ្មពួក ដែលភូមិទាំងអស់នេះត្រូវបានទាហានថៃដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រង ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅវិញបាននៅឡើយមកទល់បច្ចុប្បន្ននេះ។

លោក អភិបាល ខេត្ត បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយផ្តល់គោល-ការណ៍ឱ្យក្រុមការងារចំពោះកិច្ចរៀបចំជម្រកបណ្តោះអាសន្ន ដែលមានលក្ខណៈប្រសើរជាងមុន ដោយផ្តល់ដីទំហំ២០មx៣០មក្នុងមួយគ្រួសារ លើផ្ទៃដីសរុបចំនួន៤០០ហ.ត ដើម្បីសង់ផ្ទះជូនស្នាក់នៅបណ្តោះអាសន្ន។
បន្ទាប់ពីបានស្ដាប់ការរាយការណ៍សង្ខេបរបស់អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដោតសំខាន់ទៅលើ កត្តាថែរក្សាសន្តិភាព និងឱ្យបទឈប់បាញ់យូអង្វែងតាមបណ្តោយព្រំដែន ។
លោកស្រីក៏បានបន្តថា លោកស្រីក៏បានពិភាក្សាជាមួយក្រុមAOT ពីកត្តាសន្តិភាពសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាអាស៊ានមួយនេះ ជួយដល់ក្រុមAOTនៅក្នុងការជួយដល់ការងាររបស់ក្រុមAOT ដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។
លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) បានលេីកឡេីងថា តាំងពីមុនមកសហរដ្ឋអាមេរិកក៏បានជួយក្នុងការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេសលពីសម័យសង្គ្រាមនៅតាមស្រែចម្ការរបស់ប្អូនប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាដេីម។ ហេីយបច្ចុប្បន្នស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏មានថវិកាមួយចំនួន សម្រាប់ដល់តំបន់ដែលរងផលប៉ះពាល់នាពេលថ្មីៗនេះ ហេីយក៏មានការជួយឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ដែលនឹងផ្តល់ជំនួយតាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)៕
ដោយ ៖ អេម ពៅ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


