Connect with us

ព័ត៌មានជាតិ

ត្រឹមខែមេសា ឆ្នាំ២០២៦ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន ៧ពាន់ផ្ដល់ការងាររាប់ម៉ឺនកន្លែង

បានផុស

នៅ

ភ្នំពេញ ៖ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៧ ០២៩ សហគ្រាស ដែលបាន​ផ្តល់​ឱកាស​ការ​ងា​រជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យ​ដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅព្រឹក​ថ្ងៃទី១ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បានថ្លែងថា៖«រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។

ទន្ទឹមនឹងការកើនឡើងចំនួនរោងចក្រសហគ្រាសនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់មានការងារធ្វើ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងការងារ តែងតែយកចិត្តទុកដាក់ ផ្តល់តម្លៃ លើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ផ្សេងៗ ទាំងអ្នកធ្វើការក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ធ្វើយ៉ាងណាធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារ និងប្រាក់​ឈ្នួល​សមរម្យ ទំនាក់​ទំនងវិជ្ជាជីវៈល្អ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសាទរចំពោះកំណើន​ចំនួនរោងចក្រ សហគ្រាសនៅត្រឹមដើមឆ្នាំ ២០២៦នេះ ដែលនេះសបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃសង្គ្រាមឈ្លានពានពីប្រទេសថៃមកលើទឹកដីកម្ពុជាយ៉ាងណាក្តី ក៏ដូចជា វិបត្តិ​ប្រេង​ឥន្ធនៈ​សកល​យ៉ាង​ណាក្តី ក៏កម្ពុជានៅតែមានកំ​ណើននៃការ​មកបណ្ដាក់ទុននិយោគ​ថ្មីៗបន្ថែមលើគ្រប់វិស័យមកលើកម្ពុជា។ 

លោកថ្លែងថា៖«នៅពេលដែល​មានរោង​ចក្រកាន់តែ​ច្រើន នោះឱ​កាស​ការ​ងារ និ​ងការ​ប្រកួតប្រ​ជែង​ក្នុងការ​ទាក់​ទាញកម្លាំង​ពលកម្ម គឺកាន់​តែ​កើន​ឡើង អត្ថប្រយោជន៍នានា ត្រូ​វបាន​ផ្តល់ប​ន្ថែមប្រសើរជាងមុនជូនដល់បងប្អូនកម្មករនិយោជិតជាក់ជាមិនខាន ជាពិសេសអតីតពលកររបស់យើង គាត់​អាចនឹងទទួលបានឱកាសការងារកាន់តែច្រើនជាងមុន ហើយមានការប្រកួតប្រជែងទៅលើទីផ្សារការងារកាន់តែល្អប្រសើរ»។  

ទន្ទឹមនេះ លោក ហ៊ន គឹមហុក ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា មើលឃើញថា កំណើនរោចក្រសហគ្រាសជាង សហគ្រាស ដែល​បាន​ដំណើរ​ការ​បន្ថែមទៀតនៅកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យការងារនៅកម្ពុជា។ លើសពីនេះ គឺបង្ហាញថា អ្នកវិនិយោគ​ទុកចិត្ត​លើ​កត្តា​សុខ​សន្តិភាពពេញលេញ និងបរិយាកាសវិនិយោគមានអំណោយផលល្អ។

លោកថ្លែងថា៖« ការកើនឡើងរោងចក្រសហគ្រាសនេះ ​មានន័យថា ប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ និងបរិយាកាសវិនិយោគល្អ ដែល​ទាក់​ទាញអ្នក​វិនិយោគមកបណ្ដាក់ទន់ ដែលជួយបង្កើតឱកាសការងារ បង្កើនប្រា​ក់ចំណូល ជំរុញកំ​ណើនសេដ្ឋកិច្ចជាតិ»។ 

ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន ក៏ដូច​ជាអាណត្តិថ្មីនេះ តែង​ធ្វើការទាក់ទាញអ្នកវិនិ​យោគថ្មីៗ ដើម្បី​បង្កើត​ឱកាស​ការងា​រជូន​ប្រជា​ពល​រដ្ឋ។ ទន្ទឹម​នេះ រដ្ឋាភិបាល​តែងតែគិ​តគូរដល់សុខទុក្ខរប​ស់បងប្អូន​កម្មករនិ​យោជិត លើកកម្ពស់លក្ខ​ខណ្ឌកា​រងារ ដំឡើង​ប្រាក់​ឈ្នួល និងផ្តល់​អត្ថប្រ​យោជន៍​ផ្សេងៗ​ជា​ច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម