សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ១២៧ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅក្នុងត្រីមាសទី១
កម្ពុជារកចំណូលបានជាង ១២៧ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ (មករា-មីនា) ២០២៦ កើនឡើង ១៥,៦៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីការរក្សាបាននូវស្ថិរភាពទីផ្សារតម្លៃជ័រកៅស៊ូ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

យោងតាម GDCE គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ទីផ្សារនាំចេញជ័រកៅស៊ូសំខាន់ៗរបស់កម្ពុជា រួមមាន ប្រទេសវៀតណាម មានទំហំទឹកប្រាក់ ១០៤ លានដុល្លារ ចិនមានតម្លៃជាង ១៣ លានដុល្លារ និងម៉ាឡេស៊ីជាង ៥ លានដុល្លារ។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូ មានប្រសាសន៍ថា ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច នយោបាយ នៅលើពិភពលោកជួបបញ្ហា ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា បន្តមានស្ថិរភាពល្អ ខណៈតម្លៃក៏បានខ្ពស់គួរសម។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុង ឆ្នាំ ២០២៥ ចំណូលបានពីការនាំចេញជ័រកៅស៊ូទទួលបាន ៥៦២ លានដុល្លារ ធ្លាក់ចុះជាង ៦% ធៀបនឹងឆ្នាំ ២០២៤ ដោយសារកំណើនតម្រូវការប្រើប្រាស់ក្នុងស្រុកខ្ពស់។ បរិមាណប្រើប្រាស់ក្នុងស្រុក មានចំនួនជាង ១២ ម៉ឺនតោន កើនឡើង១៤៦% ធៀបនឹងឆ្នាំ ២០២៤។
គិតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជិត ៤៥ ម៉ឺនហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន ដែលពីមុនជ័រកៅស៊ូមានការនាំចេញទាំងស្រុង ខណៈបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពកែច្នៃ និងលក់ក្នុងស្រុក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


