សេដ្ឋកិច្ច
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បន្តជំរុញសិទ្ធិ និងសាមគ្គីភាពកម្មករ
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) នៅថ្ងៃទី ០២ ឧសភា ២០២៦ បានរៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាលរវាងគ្នាក្នុងសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជានានា ក្រោវត្តមានលោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីនេះរៀបចំឡើងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីការងារសមរម្យ»។
លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានលើកឡើង អំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគមន៍ ចំនួន១ ជាសមាជិកក្រុមប្រឹក្សាភិបាលសរុបមានចំនួន៨៥ស្ថាប័ន និងមានប្រធានសហព័ន្ធសហជីពជាស្រ្តីចំនួន៩នាក់, សហជីពមូលដ្ឋានមានចំនួន៧៩០មូលដ្ឋាន មានកម្មករនិយោជិតជាសមាជិកសរុបចំនួន ៣៣៥,៨៣៩ នាក់(ស្រ្តីចំនួន ២៥៧,៩៨៦នាក់) មកពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប ផលិតផលធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី រោងចក្រកែច្នៃផ្លែស្វាយ ចម្ការកៅស៊ូ អប់រំ សេវាកម្ម ភោជនីយដ្ឋាន និងវិស័យ ទេសចរណ៍ នៅទូទាំងទាំងរាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រម្ពុជា មានភាពជាតំណាងបំផុត(MRS) ចំនួន៤១ មានអនុសញ្ញារួម(CBA) ចំនួន១៦។

លោកបានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងការងារ បានប្រែក្លាយទិវា ០១ ឧសភា ដែលធ្លាប់តែបាតុកម្ម កូដកម្ម តវ៉ា មកជាទិវាជួបជុំ សប្បាយរីករាយ របស់បងប្អូនកម្មករនិយោជិតវិញម្ដង។ ការណ៍នេះ សុទ្ធសឹងតែកើតចេញពីភាពវ័យឆ្លាត និងគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំយ៉ាងពិតប្រាកដ។
ប្រធាន CCNU បានថ្លែងអំណរគុណចំពោះការគាំទ្រពីក្រសួងការងារ ព្រមទាំងប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញផលប្រយោជន៍កម្មករឲ្យកាន់តែរឹងមាំ។
លោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ បានកោតសរសើរក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក មុំ សៀក ជាប្រធាន បានធ្វើឲ្យសហជីព មានការរីកចម្រើនជាលំដាប់ មានសាមគ្គីភាពល្អ រួមគ្នាជាកម្លាំងតែមួយ និងបានរៀបចំកម្មវិធីសំខាន់ៗជាប្រចាំ ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ-និយោជិតនៅទូទាំងប្រទេស។

លោករដ្ឋលេខាធិការបានបន្ថែមថា សមិទ្ធផលរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺជាគំរូដ៏ល្អក្នុងការកសាងការសន្ទនាសង្គមប្រកបដោយស្មារតីទទួលខុសត្រូវរវាងកម្មករ និយោជក និងរាជរដ្ឋាភិបាល ដែលរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចជាតិ។
លោក ងុយ រិទ្ធ បញ្ជាក់ថា ក្រសួងតែងតែបានចាត់ទុកសហជីពជាដៃគូដ៏សំខាន់ ដោយជាប្រចាំក្រសួងតែងដោះស្រាយរាល់បញ្ហានានាដែលសហជីពជួបប្រទះបានយ៉ាងទាន់ពេលវេលា ក្នុងន័យការងារសិទ្ធិដល់បងប្អូនកម្មករ-និយោជិត និយោជក ដើម្បីឲ្យមាន «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយឲ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
ទន្ទឹមនឹងការរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ«រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឲ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឲ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


