Connect with us

ជីវិតកម្សាន្ដ

ស្ថានភាពជំងឺនាយ ឆ្លាំង កាន់តែដុនដាបខ្លាំង សល់តែស្បែកដណ្តប់ឆ្អឹងក្រោយរួមរឹតដោយជំងឺជាច្រើនមុខ

បានផុស

នៅ

កាលពីថ្មីៗនេះមហាជនអ្នកគាំទ្រនិងអ្នកលេ ងបណ្តាសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើនគ្រប់គ្នាប ន្ទាប់ឃើញតារាកំប្លែងល្បីឈ្មោះនាយ ឆ្លាំង បានធ្លាក់ ខ្លួនឈឺធ្ងន់ដោយសារជំងឺជាច្រើនមុខ ធ្វើឱ្យតារាកំប្លែងរូបនេះស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ុយ យ៉ាងឡេង បានរៀបរាប់ថា បើសិនលោកជាអ្នកមាននឹងជាគ្រូពេទ្យលោកអាចជួយមិត្តភក្តិបានច្រើនជាងនេះ តែពេលនេះលោកបានត្រឹមស្រែកដង្ហោយហៅតាមហ្វេសប៊ុករកអ្នកជួយ នាយ ឆ្លាំង តារាកំប្លែងឈឺធ្ងន់មែនទែនហើយដោយសារជំងឺ សួត ,ទឹកនោមផ្អែម ថែមរលាកបំពង់ក ហូបបាយមិនបាន ៤ថ្ងៃហើយ។

លោក ហ៊ុយ យ៉ាងឡេង បានបន្តទៀតថា “បងប្អូនដែលអាណិតស្រលាញ់គាត់ក៏ចូលរួមជួយតាមសទ្ធាហើយនេះជាលេខភរិយាគាត់គឺ ០១៥ ៥៥ ១៦ ១៥ ហើយខ្ញុំនិងដាក់ QR ភរិយាគាត់នៅក្នុងខមិន។ ជួយស៊ែរផងបងប្អូនក្រែងមានពេទ្យទេវតាជួយឲ្យគាត់បានជាសះ ស្បើយឡើងវិញ”។

បន្ថែមពីនេះផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង ដែលជាមិត្តភក្តិរួមអាជីពសិល្ប:បន្ថែមថា “ពេលនេះ នាយ ឆ្លាំង ក៏មិនបានសម្រាកនៅពេទ្យទេគឺសម្រាកព្យាបាលនៅផ្ទះនៅឧដុង្គអ្នកសិល្បៈ ក៏ជាមនុស្សចេះឈឺដូចគ្នាបើបងប្អូនស្អប់អ្នកសិល្បៈឱ្យតែឈឺលើកដៃសំពះសុំជំនួយបងប្អូនសុំមេត្តាគឺ មេត្តាអូសរំលងចុះ”។

តាមរយ:ដំណឹងនេះដែរគេឃើញមានមហាជនអ្នកគាំទ្រ និងអ្នកសិល្ប:រួមអាជីពសិល្ប:មួយចំនួនបានបង្ហាញក្តីអាណិតអាសូរនិងបានផ្ញើសារជូនពរឱ្យតារាកំប្លែងជើងចាស់នាយ ឆ្លាំង ឱ្យឆាប់បានធូរស្រាល និងជាសះស្បើយក្នុងពេលឆាប់ៗផងដែរ៕ ដោយ : ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម