ព័ត៌មានអន្ដរជាតិ
Marco Rubio៖ ប្រតិបត្តិការយោធា «Epic Fury» បានបញ្ចប់ និង ឈានចូល «Project Freedom»
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានប្រកាសថា ប្រតិបត្តិការយោធា Epic Fury ដែលសហរដ្ឋអាមេរិកអនុវត្តរួមគ្នាជាមួយអ៊ីស្រាអែលលើការវាយប្រហារអ៊ីរ៉ង់បានបញ្ចប់ហើយ ដោយសង្កត់ធ្ងន់ថាគោលបំណងស្នូលរបស់អាមេរិកជោគជ័យ ហើយទីក្រុងវ៉ាស៊ីនតោនក៏មិនស្វែងរកឱកាសប្រយុទ្ធ ឬធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងទៀតដែរ។ នេះបើយោងតាមសារព័ត៌មាន TRT World ចុះផ្សាយរបស់នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ។
លោក Rubio ប្រាប់អ្នកយកព័ត៌មាន អំឡុងពេលសន្និសីទសារព័ត៌មាន នៅសេតវិមានកាលពីថ្ងៃអង្គារថា៖ « ប្រតិបត្តិការ Epic Fury ចប់ហើយ!យើងបានបញ្ចប់ដំណាក់កាលនោះហើយ»។

លោក Rubio លើកឡើងថា៖ « អំឡុងពេលប្រតិបត្តិការ សហរដ្ឋអាមេរិកបានបំផ្លាញសមត្ថភាពមីស៊ីលផ្លោងរយៈចម្ងាយខ្លី ជើងទម្របាញ់ រោងចក្រ និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់! ដូច្នេះទីក្រុងតេហេរ៉ង់លែងអាចសាងសង់ខែលការពារដែលអាចលាក់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេទៀតហើយ»។
លោកហៅប្រតិបត្តិការណ៍នោះថា៖ « សមិទ្ធផលដ៏សំខាន់មួយ ហើយនោះគឺជាគោលបំណងនៃប្រតិបត្តិការនេះតាំងពីថ្ងៃដំបូង»។
លោក Rubio សង្កត់ធ្ងន់ថា៖ « សហរដ្ឋអាមេរិកមិនបានកំពុងស្វែងរកឱកាសបន្តការប្រយុទ្ធ ឬបង្កើនបន្ថែមទៀតទេ! ប៉ុន្តែឥឡូវនេះកំពុងផ្លាស់ប្តូរទៅ « Project Freedom ឬ គម្រោងសេរីភាព» ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ការពារសម្រាប់នាវា»។
យ៉ាងណា រដ្ឋាភិបាលអ៊ីរ៉ង់មិនបានចេញប្រតិកម្មភ្លាមៗ ចំពោះមតិយោបល់របស់ លោក Rubio លើកឡើងនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ និងមានការសងសឹកគ្នានៅទូទាំងមជ្ឈិមបូព៌ា ជាពិសេសឈានដល់បិទច្រក Hormuz ទៀតផង។
ទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយប៉ាគីស្ថាន ចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ប៉ុន្តែ ការចរចាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងយូរអង្វែងមួយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


