Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ ជម្លោះអាមេរិក និងអ៊ីរ៉ង់ នឹងចប់ឆាប់ៗ ព្រោះគ្មានភាគី​ណា​ ចំណេញពីសង្គ្រាមនេះ​ឡើយ

បានផុស

នៅ

ស្របពេលដែលស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅខ្លាំង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញមុខ​មក​ថ្លែងសារថា តាមការសង្កេតរបស់លោក គឺគ្មានភាគីណាមួយ មានបំណងចង់ឱ្យជម្លោះនេះបន្តអូសបន្លាយទៅមុខទៀតនោះទេ ហើយទាំង​លោកក្ដីក៏​បង្ហាញ​សង្ឃឹមយ៉ាងមុតមាំថា បញ្ហានេះ នឹងអាចឈានទៅដល់ទីបញ្ចប់ ក្នុងពេលឆាប់ៗ តាមរយៈកិច្ច​ចរចាដែរ។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់ CGTN នាថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២៦។

លោក ពូទីន (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រសិនបើការប្រឈមមុខដាក់គ្នា នៅតែបន្តរីកធំឡើង នោះគ្រប់ភាគីទាំងអស់ នឹងមានតែការខាតបង់ដូចគ្នា គ្មានអ្នកណាម្នាក់ទទួលបានផលចំណេញពីសង្គ្រាម ឬការប៉ះទង្គិចគ្នានោះ​ទេ។ លោក​បន្ថែម​ថា ប្រទេសរុស្ស៊ី នៅតែបន្តរក្សាទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកច្រកចេញ ដោយសន្តិវិធី។ លោកជឿថា ការព្រមព្រៀងគ្នាតាមផ្លូវការទូត នៅតែអាចទៅរួច ដោយលោកបានរំឮកដល់តួនាទីរបស់រុស្ស៊ី ក្នុងការជួយសម្របសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ជាឧទាហរណ៍ស្រាប់។

ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលជាចំណុចរស៊ើបបំផុតនោះ លោក ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា រហូតមកដល់ពេលនេះ រុស្ស៊ីមិនទាន់ឃើញមានភស្តុតាងណាមួយ ដែលបង្ហាញថា អ៊ីរ៉ង់កំពុង​​ព្យាយាម​ផលិតអាវុធនុយក្លេអ៊ែរនោះទេ។ ផ្ទុយទៅវិញ រុស្ស៊ីនៅតែគាំទ្រឱ្យមានការសហការគ្នា លើវិស័យនុយក្លេអ៊ែរ ក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ។ សាររបស់មេដឹកនាំរុស្ស៊ីរូបនេះ បានកើតឡើងចំពេល ដែលពិភពលោកកំពុងបារម្ភពីភាពតានតឹងដ៏គ្រោះថ្នាក់បំផុត ដែលទាមទារឱ្យមានការដោះស្រាយដោយភាពវៃឆ្លាត និងទាន់ពេលវេលាបំផុត ដើម្បីបញ្ចៀសការបាត់បង់ ដែលមិនអាចប៉ាន់ស្មានដល់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម