សេដ្ឋកិច្ច
ទិន្នផលបង្កងអូស្រ្ដាលីឆ្នាំនេះធ្លាក់ចុះ ដោយសារការបញ្ជាទិញថមថយ
កសិករចិញ្ចឹមបង្កងអូស្រ្ដាលីម្នាក់ស្ថិតនៅខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ឆ្នាំនេះបង្កងនៅក្នុងកសិកររបស់លោកហាក់ធ្លាក់ចុះទិន្នផលបន្ដិច ខណៈការបញ្ជាទិញពីអតិថិជនក៏រៀងថមថយជាងមុន។

ជាម្ចាស់កសិដ្ឋានបង្កងកសិករកម្ពុជា លោក លី រតនៈ ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នការចិញ្ចឹមបង្កងអូស្រ្ដាលីនៅកសិដ្ឋានរបស់លោកហាក់ធ្លាក់ចុះនូវទិន្នផលបន្ដិច ខណៈតម្រូវពីអតិថិនតាមសណ្ឋាគារ និងភោគជនីយដ្ឋានមួយចំនួនក៏ថមថយផងដែរ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតថា មូលហេតុដែលបង្កងអូស្រ្ដាលីធ្លាក់ចុះទិន្នផលដោយសារតែបញ្ហាអាកាសធាតុ និងដោយសារកត្តាបង្កាត់ពូជមានការខាតបង់ខ្លាំង ទើបធ្វើឱ្យទិន្នផលបង្កងឆ្នាំនេះធ្លាក់ចុះគួរឱ្យគត់សម្គាល់ផងដែរ។
យ៉ាងណាមិញ ចំពោះទីផ្សារវិញ បង្កងអូស្រ្ដាលីឆ្នាំនេះ ពុំសូវមានការបញ្ជាទិញច្រើនដូចកាលពីមុន នេះក៏ដោយតាមភោគនីយដ្ឋានមួយចំនួននៅខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញពុំសូវមានតម្រូវការ ដ្បិតប្រភេទបង្កងនេះច្រើនតែជនជាតិចិននិយមបរិភោគច្រើនជាងគេ។
សម្រាប់ពេលបច្ចុប្បន្ន បង្កងអូស្រ្ដាលីក្នុងកសិដ្ឋានរបស់លោក លី រតនៈ នៅតែអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៦ដុល្លារ ទៅ ១៧ដុល្លារ ក្នុង១គីឡូក្រាម។
គួរឱ្យដឹងថា មុខរបរចិញ្ចឹមបង្កងអូស្រ្ដាលីនេះ លោក លី រតនៈ បានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ បច្ចុប្បន្ន កសិដ្ឋានរបស់កសិករូបនេះ មានទីតាំងស្ថិតនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


