ព័ត៌មានអន្ដរជាតិ
អាមេរិក គិតចង់ដូរឈ្មោះ ប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ ទៅជា «ញញួរធំ» វិញ
យោងតាមប្រភពពីក្នុងជួររដ្ឋាភិបាលអាមេរិក ប្រាប់ទៅសារព័ត៌មាន NBC កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦, ទីក្រុងវ៉ាស៊ីនតោន កំពុងគិតចង់ដូរឈ្មោះ ប្រតិបត្តិការនៅអ៊ីរ៉ង់ ពី «Epic Fury» ទៅ «Sledgehammer» ឬ «ញញួរធំ» វិញ។

ទោះគ្មានការបញ្ជាក់ច្បាស់ តែហេតុផលនៅពីក្រោយការប្តូរឈ្មោះនេះ ត្រូវគេសន្និដ្ឋានថា ជា សកម្មភាពយោធាដាច់ដោយឡែកមួយ ស្ថិតក្រោមសេចក្តីសម្រេច ស្តីពីអំណាចសង្គ្រាមឆ្នាំ ១៩៧៣ ដែលច្បាប់នេះ កំណត់រយៈពេល ដែលប្រធានាធិបតី អាចដឹកនាំប្រតិបត្តិការយោធា ដោយមិនចាំបាច់មានការយល់ព្រម ពីសភា ខណៈប្រតិបត្តិការចាស់គឺ ត្រូវបានរដ្ឋមន្ត្រីការបរទេស Marco Rubio ប្រកាសថា បិទបញ្ចប់រួចទៅហើយ។
រឿងនេះកើតឡើង បន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា បទឈប់បាញ់ ជាមួយទីក្រុងតេហេរ៉ង់ កំពុងស្ថិតក្នុងស្ថានភាព «សង្គ្រោះបន្ទាន់ យ៉ាងធ្ងន់ធ្ងរ» ហើយប្រភពផ្ទៃក្នុង ពីជួររដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក៏បង្ហើបឲ្យដឹងដែរថា អាមេរិក កំពុងត្រៀម បើកការវាយប្រហារអាកាស លើអ៊ីរ៉ង់ ជាថ្មី។

ប្រភពចំនួន៣ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅ CNN នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ថា លោកត្រាំ កំពុងពិចារណា យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះការចាប់ផ្តើម ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ម្តងទៀត ហើយការវាយប្រហារថ្មីនេះ នឹងតម្រង់លើគោលដៅនៅសល់២៥% ដែលមន្ទីរបញ្ចកោណកំណត់ ប៉ុន្តែការវាយប្រហារលើមុន មិនទាន់ទទួលបាន ជោគជ័យ។
យោងតាមប្រភពដដែល, ប្រធានាធិបតីអាមេរិក ក៏នឹងចាប់អនុវត្តឡើងវិញផងដែរ នូវ «គម្រោងសេរីភាព» ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រកសមុទ្រ Hormuz។
ពាក់ព័ន្ធផែនការទាំងប៉ុន្មានខាងលើ ប្រធានាធិបតីអាមេរិក ត្រៀមនឹងជួបជាមួយ ក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្រ្ត និងសន្តិសុខជាតិ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីសម្រេច៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


