Connect with us

សន្តិសុខសង្គម

មុននេះ នគរបាលរាជធានី បង្ក្រាប Online Scam នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣ នាក់

បានផុស

នៅ

នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅចំណុចបុរី ១ កន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ។

ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៣ នាក់ (ស្រី ៣ នាក់) និង ដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ដែលបម្រើឲ្យការប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

បច្ចុប្បន្ន នគរបាលជំនាញ កំពុងបន្តនីតិវិធីច្បាប់៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម