Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ៣ កាយស្តារសំរាមតាមប្រឡាយផ្លូវជាតិលេខ ៤ ក្រោយភ្លៀងមួយមេ

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី ១៧​ ខែឧសភា​ ឆ្នាំ ២០២៦ ម្សិលមិញ អាជ្ញាធរសង្កាត់ចោមចៅទី ៣​ បានចុះកាយស្តារសំរាមចេញពីប្រឡាយអមផ្លូវជាតិលេខ ៤​ ដើម្បីបញ្ចៀសការកកស្ទះចរន្តទឹក​ និង ជន់លិចដោយទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី ៣​ បានឲ្យដឹងថា​ ដោយសារតែមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់ចេះថែរក្សាបរិស្ថាន​ អនាម័យ​ ដោយបោះចោលនូវកាកសំណល់តាមដងផ្លូវ​ ប្រឡាយទឹកជាដើម​ នេះជាហេតុដែលបង្កឲ្យស្ទះចរន្តទឹក។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី ១៧​ ឧសភា​ មានភ្លៀងមួយមេធំធ្វើឲ្យទឹកលិចលើដងផ្លូវជាតិលេខ ៤​ ត្រង់គល់ស្ពានអាកាសចោមចៅ​ និង មានសំរាមអណ្តែងពេញលើផ្ទៃទឹក​ ប្រឡាយនោះ​ ទើបលោកចាត់តាំងឲ្យ​ លោក​ ចែន​ ចាន់​ ប្រធានប្រជាការពារសង្កាត់ដឹកនាំកម្លាំងចុះកាយស្តារសំរាម​ ស្មៅ​ រួមទាំងកាសសំណល់ផ្សេងៗ ចេញពីប្រឡាយទឹក ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀង​ ជាពិសេសឲ្យចរន្តទឹកហូរបានលឿនឆាប់ស្រក។

លោក​ចៅសង្កាត់ បញ្ជាក់ទៀតថា​ សំរាម​ ស្មៅ​ និង កាកសំណល់ដែលស្តាររួច លោកបានទាក់ទងរថយន្តដឹកសំរាមមកប្រមូលយកទៅចាក់ចោលនៅទីលានចាក់សំរាម ដើម្បីបរិស្ថានស្អាត។

អាជ្ញាធរ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សាបរិស្ថាន​ អនាម័យ​ និង សណ្តាប់ធ្នាប់ ឲ្យបានល្អទាំងអស់គ្នា​ ដើម្បីទីក្រុងស្អាត៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម