Connect with us

សេចក្ដីជូនដំណឹង

ធនាគារ ABA និង ក្រុមហ៊ុន T-O Group ពង្រីកភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងដំណោះស្រាយទូទាត់ឌីជីថល

បានផុស

នៅ

ធនាគារ ABA បានប្រកាសជាផ្លូវការនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីមួយទៀត ជាមួយក្រុមហ៊ុន T-O Group ដើម្បីបន្តពង្រឹងការធ្វើសន្ធានកម្មទូទាត់ឌីជីថល ទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសហការនេះ នឹងភ្ជាប់ដំណោះស្រាយទូទាត់ប្រាក់ដ៏សុវត្ថិភាពរបស់ ABA PayWay ទៅក្នុងផលិតផលថ្មីរបស់ក្រុមហ៊ុន T-O Group នោះគឺ ការកុម្ម៉ង់ម្ហូបតាម QR – ដែលអនុញ្ញាតឲ្យអតិថិជនអូសមើលមីនុយឌីជីថល ដាក់កម្ម៉ង់ និងទូទាត់ប្រាក់ភ្លាមៗ យ៉ាងងាយស្រួលនៅក្នុងបទពិសោធឌីជីថលតែមួយ។ ដំណោះស្រាយនេះ បង្កើតឡើងដើម្បីសម្រួលប្រតិបត្តិការរបស់ម្ចាស់អាជីវកម្ម បង្កើនភាពងាយស្រួលជូនអតិថិជន និងពង្រឹង បទពិសោធទទួលទានអារហារ និងទិញអីវ៉ាន់កាន់តែប្រសើរ។

អនុស្សរណៈយោគយល់ថ្មីនេះ ផ្អែកលើភាពជាដៃគូរបស់ ABA ជាមួយក្រុមហ៊ុន T-O Group កាលពីឆ្នាំ 2025 កន្លងទៅ ដោយកាលនោះ បានភ្ជាប់ប្រព័ន្ធ ABA QR API ទៅក្នុងប្រព័ន្ធ POS, វិក្កយបត្រ និងអេក្រង់ម៉ាស៊ី​ន Kiosk របស់ក្រុមហ៊ុន T-O Group។ កិច្ចសហការនេះ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មបង្កើតកូដ ABA KHQR ដើម្បីឲ្យអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗ ដោយបង្កើតមូលដ្ឋានគ្រឹះនៃការពង្រីកការធ្វើសន្ធានកម្មនាថ្ងៃនេះ។

ពិធីចុះហត្ថលេខា បានប្រព្រឹត្តទៅកាលពីថ្ងៃទី 7 ខែឧសភា ឆ្នាំ2026 ដោយមានការអញ្ជើញចូលរួមពី អ្នកនាង ប្លុង ម៉ាលីពណ៌ អគ្គនាយិការង និងជានាយិកាផលិតផលឌីជីថលនៃធនាគារ ABA  និងលោកស្រី ហេង វត្តី ប្រធានប្រតិបត្តិនៃក្រុមហ៊ុន T-O Group ព្រមទាំងក្រុមការងារពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរផងដែរ។

អ្នកនាង ប្លុង ម៉ាលីពណ៌ មានប្រសាសន៍ “នៅធនាគារ ABA យើងខ្ញុំបន្តស្វែងរកដៃគូយុទ្ធសាស្រ្តដែលពង្រីកសមត្ថភាពពាណិជ្ជកម្មឌីជីថល និងបង្កើនបទពិសោធរលូនស្រួលដល់ម្ចាស់អាជីវកម្ម និងអតិថិជន។ ភាពជាដៃគូនាថ្ងៃនេះ ឆ្លុះបញ្ចាំងអំពីចក្ខុវិស័យរួម ជាមួយក្រុមហ៊ុន T-O Group ក្នុងការពន្លឿនវឌ្ឍនភាពឌីជីថលសម្រាប់ម្ចាស់អាជីវកម្ម និងគាំទ្របន្ថែមដល់ដំណើរផ្លាស់ប្ដូររបស់កម្ពុជា ទៅកាន់សង្គមមិនប្រើសាច់ប្រាក់”។

លោកស្រី ហេង វត្តី ក៏មានប្រសាសន៍ថា “ភាពជាដៃគូរវាងធនាគារ ABA និងក្រុមហ៊ុន T-O Group គូសបញ្ជាក់អំពីការប្តេជ្ញចិត្តរួម ក្នុងការពង្រឹងវឌ្ឍនភាពឌីជីថលរបស់ម្ចាស់អាជីវកម្ម ក្នុងប្រទេសកម្ពុជា តាមរយៈការទូទាត់ប្រកបដោយនវានុវត្ត និងដំណោះស្រាយអាជីវកម្ម”។

ដោយផ្សារភ្ជាប់ការនាំមុខនៃសេវាធនាគារឌីជីថល និងការទូទាត់នវានុវត្តរបស់ ABA ជាមួយនឹងជំនាញដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ម្ចាស់អាជីវកម្មរបស់ក្រុមហ៊ុន T-O Group ភាគីទាំងសងខាងមានគោលបំណងក្នុងការពង្រឹងអេកូស៊ីស្ទែមពាណិជ្ជកម្មឌីជីថលក្នុងប្រទេសកម្ពុជា និងកំណត់ឡើងវិញនូវអនាគតនៃការកុម្ម៉ង់តាមប្រព័ន្ធឌីជីថល និងការទូទាត់មិនប្រើសាច់ប្រាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម