ព័ត៌មានជាតិ
ផ្លែសាវម៉ាវសំឡូត នារដូវដើមដៃលក់បានតម្លៃខ្ពស់នៅលើទីផ្សារ
មួយរយៈចុងក្រោយនេះ ផ្លែសាវម៉ាវនៅស្រុកសំឡូត កំពុងប្រមូលផលជាបណ្ដើរៗហើយ ដែលការប្រមូលផលនេះគឺជាផ្លែដើមដៃ ហើយអាចលក់បានតម្លៃខ្ពស់គួរសមនៅលើទីផ្សារ ដែលពពួកសាវម៉ាវនេះ គឺមានរសជាតិផ្អែមឆ្ងាញ់ ព្រោះប្រជាកសិករដាំតាមលក្ខណៈធម្មជាតិដោយមិនប្រើគីមីនោះឡើយ។

បច្ចុប្បន្នគេសង្កេតឃើញនៅលើទីផ្សារ ចាប់ផ្ដើមមានផ្លែសាវម៉ៅទុំលក់ខ្លះៗហើយ ដែលនេះគឺជាការប្រមូលផលដើមដៃ របស់ប្រជាកសិករនៅស្រុកដំឡូត ព្រោះនៅតំបន់នោះគឺជាតំបន់ខ្ពង់រាប ដោយដីមានជីរជាតិល្អ ហើយអាចដាំដំណាំគ្រប់យ៉ាងបានយ៉ាងល្អប្រសើរ ពិសេសគឺដំណាំសាវម៉ាវ និងទុរេន បើប្រជាកសិករនៅទីនោះនិយមចូលចិត្តដាំដំណាំប្រភេទនេះស្ទើរគ្រប់គ្នា ពិសេសគឺអ្នកដែលមានដីចម្ការធំៗ ។

អ្នកស្រីវឌ្ឍនា ជាប្រជាកសិករមួយរូបរស់នៅក្នុងឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានរៀបរាប់ថា អ្នកស្រីក៏មានដីចម្ការមួយកន្លែងដែរ ដែលដីចម្ការនោះ អ្នកស្រី និងស្វាមីក៏បានដាំដំណាំទុរេន និងសាវម៉ាវនេះដូចគេឯងដែរ ហើយបច្ចុប្បន្នការប្រមូលផលដំណាំទាំងពីរនេះគឺបានធ្វើឡើងជាបណ្ដើរៗហើយ។

អ្នកស្រីបានបន្តថា សម្រាប់ផលដំណាំសាវម៉ាវក្នុងការប្រមូលផលដើមដៃនេះ អ្នកស្រីអាចលក់ចេញពីចម្ការបានតម្លៃ ១ មុឺនរៀល ក្នុងមួយគីឡូក្រាម ដោយឡែកតម្លៃសម្រាប់បោះដុំ គឺអាចលក់បានចាប់ពី ៧.៥០០ រៀល ដល់ ៩.០០០ រៀល ក្នុងមួយគីឡូក្រាម ទៅតាមលក្ខណៈនៃផ្លែសាវម៉ាវ។ ម្យ៉ាងវិញទៀតការដាំដំណាំប្រភេទនេះនៅលើទឹកដីស្រុកសំឡូត គឺប្រជាកសិករដែលជាអ្នកដាំមិនបានប្រើប្រាស់ថ្នាំឬសារធាតុគីមីដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទានឡើយ គឺដាំតាមលក្ខណៈធម្មជាតិ ដោយឆ្នាំនេះ ទិន្នផលនៃផ្លែសាម៉ាវគឺមានផ្លែច្រើនបង្គួរ ដែលមិនខុសអីពីឆ្នាំមុននោះឡើយ។

អ្នកស្រីក៏បានប្រាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាកុំនាំយកផ្លែឈើពីក្រៅប្រទេសចូលមកលក់នៅក្នុងប្រទេសកម្ពុជាឲ្យសោះ ព្រោះផ្លែឈើរបស់ខ្មែរ ដាំដុះដោយធម្មជាតិគ្មានការប្រើប្រាស់សារធាតុគីមីនោះឡើយ ដូច្នេះយើងអាចប្រើផលិតផលខ្មែរវាអាចលើកស្ទួយជីវភាពរបស់ពលរដ្ឋផងដែរ ដោយយើងរួមគ្នាធ្វើពហិកាទៅលើផលិតផលសៀមឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


