Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតក្រិកប្ដេជ្ញាខិតខំរឹតចំណងទាក់ទងជាមួយកម្ពុជា ខណៈចូលប្រគល់សារតាំងជូនប្រមុខរដ្ឋស្ដីទី

បានផុស

នៅ

លោកស្រី Magadalini Nicolaou បានសម្ដែងការប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងក្រិក ឱ្យកាន់តែរីកចម្រើនបន្តទៀត។ ការប្ដេជ្ញាបែបនេះ គឺធ្វើឡើងក្នុងពេលដែលលោកស្រី Magadalini Nicolaou ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសក្រិកប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលដែលចូលប្រគល់សារតាំងជូនប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯវិមានសាមគ្គីភាពព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ លោកស្រី នីកូឡាអូ បានលើកឡើងថា ពីមុនមកក្រិក មិនដែលតែងតាំងឯកអគ្គរដ្ឋទូតជាស្រី្តប្រចាំកម្ពុជាទេ។ ដូច្នេះលោកស្រីរីករាយនឹងធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ដែលលោកស្រី ហៅថា ជាប្រទេសដ៏ស្រស់ស្អាត។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីភាពប្រហាក់ប្រហែលគ្នានៃប្រវត្តិសាស្រ្ត និងប្រវត្តិកើតឡើងនៃប្រទេសកម្ពុជា និងប្រទេសក្រិក ដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា ហើយមានវប្បធម៌ អរិយធម៌ដ៏អស្ចារ្យដូចគ្នា។ លោកស្រី ថា នេះជាចំណុចមួយដែលលោកស្រីចាប់អារម្មណ៍ និងមានបំណងចង់ពង្រីកបន្ថែមទៀត ក្នុងពេលដែលលោកស្រីបំពេញបេសកកម្មនៅកម្ពុជា។

បើតាមការថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ក្ដីសង្ឃឹមថា តួនាទីរបស់លោកស្រី ជាឯកអគ្គរដ្ឋទូត នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងក្រិកកាន់តែរីកចម្រើនបន្តទៀត ដោយសម្ដេច ដៅទៅដល់ការជំរុញលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជាសក្កានុពលផ្សេងៗទៀត ដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ។ សម្ដេចតេជោ ក៏សង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម