ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ នឹងកាត់បន្ថយកម្លាំងយោធានៅណាតូ សប្តាហ៍នេះ ចំពេលស្ថានភាពសកលពិបាកស្មាន
ចាប់តាំងពីសង្រ្គាមនៅអ៊ីរ៉ង់ផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលជាអ្នកផ្តើមសង្រ្គាម បានវាយប្រហារទីក្រុងតេហេរ៉ង់មិនដកដៃ ប៉ុន្តែទោះសង្រ្គាមជាង២ខែនៅតែបន្ត សហរដ្ឋអាមេរិកនៅតែអំពាវនាវម្តងហើយម្តងទៀតដល់សម្ពន្ធ័មិត្តឱ្យជួយជាកម្លាំងយោធាវាយអ៊ីរ៉ង់ គឺកាន់តែគ្មានសម្ព័ន្ធមិត្តណាហ៊ានជួយតាមចិត្តរបស់ លោក ត្រាំ នោះទេ ជាពិសេសគឺណាតូ។ តាំងពីពេលនោះមក រដ្ឋបាល លោក ត្រាំ តែងតែងដាក់សម្ពាធផ្សេងៗដល់អឺរ៉ុបឥតឈប់។
រដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ កំពុងមានគម្រោងប្រាប់សម្ព័ន្ធមិត្តណាតូ នៅសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយសមត្ថភាពយោធាដែលសហរដ្ឋអាមេរិកធ្លាប់មាន ចំពេលពិភពលោកកំពុងតានតឹង តែក៏អាចអំពាវនាវឱ្យយោធាគាំទ្រសម្ព័ន្ធមិត្ត ប្រសិនបើអឺរ៉ុបប្រឈមមុខនឹងគ្រាអាសន្នទ្រង់ទ្រាយធំ ឬជម្លោះប្រដាប់អាវុធ។

យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចុះផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌមួយគំរូកម្លាំងណាតូ ប្រទេសសមាជិកសម្ព័ន្ធមិត្តកំណត់អត្តសញ្ញាណកម្លាំងដែលអាចប្រើបាន នឹងធ្វើសកម្មភាពអំឡុងជម្លោះ ឬវិបត្តិធំៗផ្សេងទៀត ដូចជាការវាយប្រហារយោធាលើសមាជិកណាតូណាម្នាក់។
ខណៈសមាសភាពពិតប្រាកដនៃកងកម្លាំងសម័យសង្គ្រាមទាំងនោះ គឺជារឿងអាថ៌កំបាំងត្រូវការពារយ៉ាងជិតស្និទ្ធ។ មន្ទីរបញ្ចកោណ បានសម្រេចចិត្តកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងច្រើន។ នេះបើយោងតាមប្រភពមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោក រំពឹងថាប្រទេសនៅអឺរ៉ុបនឹងទទួលយកការទទួលខុសត្រូវចម្បងសម្រាប់សន្តិសុខទ្វីបនេះពីសហរដ្ឋអាមេរិក។ សារទៅកាន់សម្ព័ន្ធមិត្តនៅសប្តាហ៍នេះគឺជាសញ្ញាជាក់ស្តែងនៃគោលនយោបាយមួយកំពុងអនុវត្ត។
យ៉ាងណា ព័ត៌មានលម្អិតជាច្រើនមិនច្បាស់ទេ ថាតើមន្ទីរបញ្ចកោណមានគម្រោងផ្លាស់ប្តូរការទទួលខុសត្រូវក្នុងស្ថានភាពវិបត្តិលើសម្ព័ន្ធមិត្តអឺរ៉ុបយ៉ាងឆាប់រហ័សប៉ុណ្ណា។ មិនតែប៉ុណ្ណោះប្រភពទាំងនោះនិយាយថា មន្ទីរបញ្ចកោណមានគម្រោងប្រកាសពីចេតនារបស់ខ្លួនក្នុងការកាត់បន្ថយការប្តេជ្ញាចិត្តក្នុងកិច្ចប្រជុំប្រធានគោលនយោបាយការពារជាតិនាថ្ងៃសុក្រ នៅទីក្រុងព្រុចសែល។
លោក Elbridge Colby ប្រធានគោលនយោបាយរបស់មន្ទីរបញ្ចកោណ លើកឡើងជាសាធារណៈថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារសមាជិកណាតូ ទោះបីជាសម្ព័ន្ធមិត្តអឺរ៉ុបនាំមុខលើកងកម្លាំងទូទៅក៏ដោយ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


