សន្តិសុខសង្គម
បង្ក្រាបករណី Online Scam នៅមណ្ឌលគិរី ឃាត់ខ្លួនជនបរទេស៤៦នាក់ មួយចំនួនគ្រោងបណ្ដេញចេញ
មណ្ឌលគិរី ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ នៅទីតាំងមួយក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៤៦នាក់ ក្នុងនោះស្រី ៤នាក់ មាន២សញ្ជាតិ គឺជនជាតិចិន ២៨នាក់ និងជនជាតិវៀតណាម ១៨នាក់ ពាក់ព័ន្ធសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ការស្រាវជ្រាវបង្ហាញថា ក្នុងចំណោមជនទាំងនេះ មានមុខសញ្ញាជាអ្នកគ្រប់គ្រង និងអ្នកសម្របសម្រួលសកម្មភាពឆបោកចំនួន ៨នាក់ (ជនជាតិចិន ៦នាក់ និងវៀតណាម ២នាក់)។ កម្លាំងសមត្ថកិច្ចក៏បានដកហូតសម្ភារៈបច្ចេកវិទ្យាជាច្រើន រួមមាន កុំព្យូទ័រលើតុ ៦៧គ្រឿង និងទូរស័ព្ទដៃ ១០៧គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។
តាមចម្លើយសារភាព មុខសញ្ញាជនជាតិចិនបានធ្វើសកម្មភាពឆបោកសំដៅទៅលើជនរងគ្រោះនៅប្រទេសជប៉ុន តាមរយៈវិធីសាស្ត្រលួងលោមស្នេហា ដើម្បីបញ្ចុះបញ្ចូលឱ្យវិនិយោគលើរូបិយប័ណ្ណគ្រីបតូតាមគេហទំព័រក្លែងក្លាយ។ ខណៈមុខសញ្ញាផ្សេងទៀត បានឆបោកសំដៅទៅលើប្រទេសវៀតណាម តាមរយៈគេហទំព័រលក់ទំនិញអនឡាញក្លែងក្លាយ។

បច្ចុប្បន្ន អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ជនសង្ស័យសំខាន់ ៨នាក់ ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានការរៀបចំជាក្រុម និងមានការចាត់តាំងតាមច្បាប់ពាក់ព័ន្ធ។ ចំណែកជនបរទេសផ្សេងទៀត អាជ្ញាធរកំពុងរៀបចំនីតិវិធី ដើម្បីបណ្ដេញចេញពីប្រទេសកម្ពុជានៅពេលឆាប់ៗខាងមុខ៕
អត្ថបទ ៖ រៀម សុខហេង


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


