Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេស​ជប៉ុន ប្រាប់ពលរដ្ឋខ្មែរឱ្យប្រុងប្រយ័ត្ន ចំពោះគ្រោះរញ្ជួយ ដីកម្រិត៦,៦រិកទ័រ នៅជប៉ុន

បានផុស

នៅ

នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសជប៉ុនប្រុងប្រយ័ត្ន ចំពោះគ្រោះរញ្ជួយដីកម្រិត៦,៦រិកទ័រ នៅខេត្តមីយ៉ាហ្គិ (Miyagi) ដែលបានកើតឡើងនាព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលទទួលបានមុននេះបន្តិចបានឲ្យដឹងថា “ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុនជ្រាបថា នៅវេលាម៉ោង១០ និង២៧នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានគ្រោះរញ្ជួយដីកម្រិត៦,៦រិកទ័រ នៅខេត្តមីយ៉ាហ្គិ (Miyagi) ហើយគ្រោះរញ្ជួយដីមិនបង្កឲ្យមានរលកយក្សស៊ូណាមិកទេ”។

បើតាមស្ថានទូតកម្ពុជា ក្នុងករណីមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館 និងទូរស័ព្ទលេខ 080 4689 9374៕ អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

សម្ដេចធិបតី៖ កម្ពុជាចាប់ដៃជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីជីកព្រែកជីកហ្វូណន មិនមែនខ្ចីលុយរដ្ឋចិនជីកទេ

ព័ត៌មានជាតិ១៥ នាទី មុន

នាយករដ្ឋមន្ត្រី ស្នើពលរដ្ឋកុំបើកបរប្រញាប់រហូតបុករនាំងហាមឃាត់ឆ្លងកាត់ផ្លូវ មុនពេលរថភ្លើងមកដល់

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

ក្រុមហ៊ុន AstraZeneca ដាច់ចិត្តទម្លាយថា វ៉ាក់សាំងកូវីដរបស់ខ្លួន ពិតជាអាចបណ្តាលឲ្យមនុស្សស្លាប់មែន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរចែកទឹកដល់ពលរដ្ឋ៣៨០គ្រួសារ នៅស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងខ្វះខាតទឹកប្រើ

Sokha Hotels

ព័ត៌មានពេញនិយម