Connect with us

ព័ត៌មានជាតិ

បុរសវ័យជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលមេឃកំពុងភ្លៀង

បានផុស

នៅ

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលមេឃកំពុងធ្លាក់ភ្លៀង ខណៈកំពុងធ្វើដំណើរតាមផ្លូវគ្រួសក្រហមខ្នងប្រឡាយ ទៅផ្ទះបន្ទាប់ពីភ្ជួរស្រែរួច។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែមេសា នៅវេលាម៉ោង ០៦ ស្ថិតនៅចំណុច ខ្នងប្រឡាយគ្រួសក្រហមក្នុងភូមិវាលឃុំតាលាស់ស្រុកមោងឫស្សីខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះ សត់ សំណាង អាយុ ១៧ ឆ្នាំ រស់នៅភូមិកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះចុះទៅភ្ជួរស្រែតាំងពីវេលាម៉ោងប្រហែល២រសៀលមុនធ្លាក់ភ្លៀងដូចសព្វដងលុះដល់វេលាខាងលើក៏មានហេតុការនេះកើតឡើងតែម្តង។

ប្រភពដដែលបន្តថា សព្វដងជនរងគ្រោះចុះភ្ជួរបើមានធ្លាក់ភ្លៀងមិនហ៊ាននៅភ្ជួរបន្តទេខ្លាញរន្ទះណាស់តែងតែឈប់ភ្ជួរហើយឡើងមកផ្ទះដែលកំពុងធ្លាក់ភ្លៀងដូចថ្ងៃកើតហេតុខាងលើចឹងដែរមិនដែលមានបញ្ហាអ្វីនោះទេរហូតដល់ថ្ងៃកើតហេតុជនរងគ្រោះបានឡើងមកពីភ្ជួរស្រែវិញកំពុងតែដើរលើផ្លូវខ្នងប្រឡាយដូចរាល់ដងក៏ស្រាប់តែរន្ទះបាញ់បានបាញ់ចំស្លាប់ភ្លាមៗតែម្តង។

ក្រោយពីសមត្ថកិច្ចចុះពិនិត្យសាកសពបានសន្និដ្ឋានថាបុរសរងគ្រោះពិតជាត្រូវបានស្លាប់ដោយរន្ទះបាញ់ដោយពិតប្រាកដរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម