Connect with us

ព័ត៌មានជាតិ

ម្ចាស់ទីតាំងផ្តល់ការស្នាក់នៅ ឲ្យជនបរទេសបន្តចូលរួមអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីប្រឆាំងបទល្មើសOnline Scam

បានផុស

នៅ

កញ្ញា ឃួន ដាលីន តំណាងម្ចាស់អគារលំនៅឋាន L បុរីកីឡា ដែលមានទីតាំងស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានឲ្យដឹងថា ៖ គ្រប់ភ្ញៀវទាំងអស់ មិនថាខ្មែរ ឬ បរទេសនោះទេ គឺ តែងតម្រូវឲ្យមានជាឯកសារពាក់ព័ន្ធទៅតាមគតិយុត្ត នៃច្បាប់ ទើបផ្តល់ការអនុញ្ញាតឲ្យចូលស្នាក់នៅ។ ហើយរាល់ការស្នាក់នៅរបស់ភ្ញៀវ គឺ តែងតែទទួលការសង្កេតមើលពីប្រក្រតីភាពជាប្រចាំ ដើម្បីធានាពីភាពស្នាក់នៅត្រឹមត្រូវរបស់ពួកគាត់ ក្នុងករណីកើតមានការសង្ស័យ ឬ ខុសប្រក្រតីណាមួយពាក់ព័ន្ធនឹងបទល្មើស Scams Online អ្នកគ្រប់គ្រងទីតាំង នឹងផ្តល់ព័ត៌មានជូនទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ឃួន ដាលីន តំណាងម្ចាស់អគារលំនៅឋាន L បុរីកីឡា

មិនមែនជារឿងថ្មីនោះទេ តែជាការចូលរួមទទួលខុសត្រូវជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំង និងបោសសម្អាតដាច់ខាតលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដែលម្ចាស់ទីតាំងអាគារ ផ្ទះសំណាក់ ខុនដូរ អាផាតមីនតូចធំទាំងអស់ បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការតាមដានត្រួតពិនិត្យការចេញចូលស្នាក់នៅលើអតិថិជន និងភ្ញៀវរបស់ខ្លួន ដើម្បីកំណត់ឲ្យបានច្បាស់ពីការចូលមកស្នាក់នៅដោយត្រឹមត្រូវ និងស្របច្បាប់ ជៀសវៀងការស្នាក់នៅដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗ ពិសេសឧក្រិដ្ឋកម្មឆបោកអនឡាញ។

បច្ចុប្បន្ននេះ កម្លាំងគណៈបញ្ជាការឯកភាពទូទាំងប្រទេស និយាយជារួម និយាយដោយឡែកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាននឹងកំពុងបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនេះ ស្របតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ប្រមុខថ្នាក់ដឹកនាំប្រទេស ខណៈកម្ពុជាក៏បានអនុវត្តទោសទណ្ឌចំពោះជនបរទេសពាក់ព័ន្ធមួយចំនួន និងមួយចំនួនធំ ក៏ត្រូវបានបណ្តេញចេញពីកម្ពុជាជាបន្តបន្ទាប់ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដើម្បីអនុវត្តតាមច្បាប់។

ក្នុងនោះដែរ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមបទបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដឹកនាំអនុវត្តផ្ទាល់ដោយលោកថេង សុថុល អភិបាលខណ្ឌ តែងតែចុះអនុវត្តរឿយៗលើ អនុក្រឹត្យលេខ០៣ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្ក្រាបដាច់ខាតលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងមូលដ្ឋានរបស់ខ្លួន៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម