Connect with us

កូវីដ-១៩

អាជ្ញាធរខេត្តតាកែវ បិទ​រោងចក្រចំនួន ៤ កន្លែង នឹងចុះយកសំណាកកម្មករនិយោ​ជិត ពាក់ព័ន្ធជាច្រើននាក់

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកដំណើរការរោងចក្រចំនួន ៤ កន្លែង មានរោងចក្រផលិតកាបូប ភីវី អ៉ិនដាសស្ទ្រី រោងចក្រ ហួរ លីម៉ី រោងចក្រលូន វៃ ថេកស្កាយ និងរោងចក្រលីនតុន មេនូហ្វេកធើរីង ចាប់ពីថ្ងៃទី ០៣ ខែឧសភានេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្រេចបិទរោងចក្រនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាល ដោយសារតំបន់ទាំង៤កន្លែងជាតំបន់ដែលមានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយមនុស្សជាច្រើនាក់។ រោងចក្រទាំង៤ កន្លែងស្ថិតនៅក្នុងស្រុកបាទីខេត្តតាកែវ មានកម្មករកម្មការិនីសរុបជាង ១ ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីសម្រេច និយោជក និយោជិត និងកម្មករកម្មការិនីទាំង ៤ ក្រុមហ៊ុន មានកាតព្វកិច្ចសហការចូលរួមផ្តល់សំណាកទៅវិភាគរកមេរោគកូវីដ១៩ ដល់មន្ត្រីសុខាភិបាល។

ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល ខេត្តនឹងចុះយកសំណាក ពីអ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី ៣ ខែឧសភានេះ នៅមណ្ឌលសុខភាពឃុំពត់ស ឬមន្ទីរពេទ្យបង្អែកស្រុកបាទី៕

អានពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម